33. ឯគ្រប់ទាំងប្រដាប់ធ្វើពីដីដែលសត្វណាមួយនោះធ្លាក់ចូលទៅក្នុង នោះរបស់អ្វីដែលនៅក្នុងប្រដាប់នោះក៏ទៅជាមិនស្អាតហើយ ត្រូវបំបែកប្រដាប់នោះចោលចេញ
34. ឯអាហារណាសំរាប់បរិភោគដែលមានទឹកចាក់មកលើ នោះទៅជាមិនស្អាតហើយ ឬទឹកណាសំរាប់ផឹកដែលនៅក្នុងប្រដាប់ណាមួយ នោះក៏ទៅជាមិនស្អាតដែរ
35. ហើយរបស់អ្វីក៏ដោយ ដែលកំទេចខ្មោចនៃសត្វទាំងនោះ ធ្លាក់មកលើ នោះក៏ទៅជាមិនស្អាត ទោះបើជាគុកភ្លើង ឬជើងក្រាន នោះត្រូវបំបែកចោលចេញ ព្រោះបានទៅជាមិនស្អាតហើយ ក៏ត្រូវរាប់ជាមិនស្អាតដល់ឯងរាល់គ្នាផង
36. បើជារន្ធទឹក ឬអណ្តូងដែលមានទឹកដក់នៅនោះជាស្អាតទេ តែទឹកដែលនៅជុំវិញខ្មោចនោះ នឹងត្រូវរាប់ជាមិនស្អាតវិញ
37. បើមានអ្វីរបស់ខ្មោចនៃសត្វទាំងនោះធ្លាក់មកលើពូជអ្វីដែលសំរាប់ដាំព្រោះ ពូជនោះនៅជាស្អាតទេ
38. តែបើគេបានត្រាំក្នុងទឹកហើយ ស្រាប់តែមានអ្វីរបស់ខ្មោចនោះធ្លាក់មកលើ ពូជនោះត្រូវរាប់ជាស្មោកគ្រោកដល់ឯងរាល់គ្នាវិញ។
39. បើសត្វណា ដែលសំរាប់ជាអាហារ ដល់ឯងរាល់គ្នាបានស្លាប់ទៅ ហើយមានអ្នកណាប៉ះពាល់នឹងខ្មោចវា អ្នកនោះត្រូវនៅមិនស្អាតរហូតដល់ល្ងាច
40. ឯអ្នកណាដែលបរិភោគសាច់នៃខ្មោចវា នោះត្រូវបោកសំលៀកបំពាក់ចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច ហើយអ្នកណាដែលលើកខ្មោចនោះយកទៅឯណា នោះក៏ត្រូវបោកសំលៀកបំពាក់ចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាចដែរ។
41. ឯសត្វទាំងប៉ុន្មានដែលលូនវារនៅដី នោះជាសត្វគួរខ្ពើមឆ្អើម មិនត្រូវឲ្យបរិភោគឡើយ
42. គឺសត្វណាដែលលូននឹងពោះ ឬវារនឹងជើង៤ ឬដែលមានជើងច្រើនជាពួកសត្វដែលលូនវារនៅដី នោះមិនត្រូវបរិភោគឡើយ ដ្បិតសត្វទាំងនោះជាទីគួរខ្ពើមឆ្អើមហើយ
43. មិនត្រូវឲ្យឯងរាល់គ្នានាំខ្លួនឲ្យទៅជាគួរខ្ពើមឆ្អើម ដោយសារសត្វលូនវារណាមួយឡើយ ក៏មិនត្រូវឲ្យប្រឡាក់នឹងវាដែរ ដើម្បីកុំឲ្យទៅជាមិនស្អាតដោយសារវា