14. ត្មាត១ ហើយរអាតតាមពូជវា
15. គ្រប់ទាំងក្អែកតាមពូជវា
16. អូសទ្រីច១ ខ្លែងស្រាក១ រំពេ១ ហើយនឹងអកតាមពូជវា
17. មៀម១ ស្មោញ១ គូក១
18. ទីទុយ១ ទុង១ ក្រៀល១
19. កុក១ ក្រសារតាមពូជវា១ កំប៉ោយ១ ហើយជ្រឹង១។
20. អស់ទាំងសត្វស្លាបមានជើង ដែលវារតោងបាន នោះត្រូវរាប់ជាទីខ្ពើមឆ្អើមដល់ឯងរាល់គ្នា
21. ប៉ុន្តែ ក្នុងពួកសត្វមានស្លាបដែលវារតោង ឬដើរដោយជើង នោះឯងរាល់គ្នាត្រូវបរិភោគបានតែសត្វណា ដែលមានជើងសំរាប់ផ្ទាត់នៅដី
22. ក្នុងពូជនោះត្រូវបរិភោគសត្វទាំងនេះបាន គឺកណ្តូបតាមពូជវា កន្ទ្រលតាមពូជវា ចង្រិតដែកតាមពូជវា និងចង្រិតដូងតាមពូជវា
23. តែអស់ទាំងសត្វស្លាបមានជើង៤ដែលវាតោងបាន នោះឯងរាល់គ្នាត្រូវខ្ពើមឆ្អើមវិញ
24. ដ្បិតសត្វទាំងនោះនឹងនាំឲ្យឯងរាល់គ្នាត្រឡប់ទៅជាមិនស្អាតបាន អ្នកណាដែលប៉ះពាល់នឹងខ្មោចវា នោះទៅជាមិនស្អាតរហូតដល់ល្ងាច
25. ហើយអ្នកណាដែលចាប់កាន់ខ្មោចវា យកទៅឯណា អ្នកនោះត្រូវបោកសំលៀកបំពាក់ខ្លួនចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច