1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលហៅម៉ូសេមក បង្គាប់លោកពីក្នុងត្រសាលជំនុំ
2. ឲ្យទៅប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើកាលណាពួកអ្នករាល់គ្នាណាមួយចង់ថ្វាយដង្វាយដល់ព្រះយេហូវ៉ា នោះត្រូវតែយកដង្វាយនោះមកពីហ្វូងសត្វ ទោះបើជាគោ ឬចៀមក្តី។
3. បើសិនជាដង្វាយរបស់អ្នកនោះជាគោដែលត្រូវដុតថ្វាយ នោះត្រូវយកឈ្មោល១ដ៏ឥតខ្ចោះ គេត្រូវនាំយកដង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា
4. នោះគេត្រូវដាក់ដៃលើក្បាលនៃសត្វនោះ ហើយទ្រង់នឹងទទួលដង្វាយនោះស្នងគេ ដើម្បីឲ្យបានធួននឹងខ្លួនគេ
5. ក៏ត្រូវសំឡាប់គោស្ទាវនោះ នៅចំពោះព្រះយេហូវ៉ា រួចពួកកូនអើរ៉ុនដែលជាពួកសង្ឃ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនាដែលនៅមាត់ទ្វារត្រសាលជំនុំ
6. គេត្រូវឲ្យអារពន្លាត់ស្បែក ហើយកាប់ដង្វាយទៅជាដុំៗ
7. រួចពួកកូនអើរ៉ុនដ៏ជាសង្ឃនឹងយកភ្លើងមកដាក់លើអាសនា ហើយបង្គរឧសនៅលើ