លូកា 8:53-56 ព្រះគម្ពីរបរិសុទ្ធ (KHOV)

53. គេ​ក៏​សើច​ចំអក​ឲ្យ​ទ្រង់ ដ្បិត​គេ​ដឹង​ថា នាង​ស្លាប់​ពិត​មែន

54. នោះ​ទ្រង់​បណ្តេញ​គេ​ចេញ​អស់ ហើយ​ចាប់​ដៃ​នាង មាន​ព្រះ‌បន្ទូល​ជា​ខ្លាំង​ថា កូន​អើយ ចូរ​ក្រោក​ឡើង

55. ខណៈ​នោះ ព្រលឹង​នាង​ក៏​មក​វិញ ហើយ​នាង​ក្រោក​ឡើង​ភ្លាម នោះ​ទ្រង់​បង្គាប់​ឲ្យ​គេ​យក​អ្វីៗ មក​ឲ្យ​នាង​បរិភោគ

56. ឪពុក​ម្តាយ​នាង​ក៏​កើត​មាន​សេចក្ដី​អស្ចារ្យ តែ​ទ្រង់​ហាម មិន​ឲ្យ​គេ​ប្រាប់ ឲ្យអ្នក​ណា​ដឹង​ពី​ការ​នោះ​ឡើយ។

លូកា 8