លូកា 6:11-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. គេ​មាន​សេចក្ដី​ឃោរ‌ឃៅ​ពោរ‌ពេញ ក៏​ពិគ្រោះ​គ្នា​ពី​ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ដល់​ព្រះ‌យេស៊ូវ។

12. នៅ​គ្រា​នោះ ទ្រង់​ចេញ​ទៅ​ឯ​ភ្នំ ដើម្បី​នឹង​អធិស្ឋាន រួច​ទ្រង់​អធិស្ឋាន​ដល់​ព្រះ ដរាប​ទាល់​ភ្លឺ

13. លុះ​ភ្លឺ​ឡើង ទ្រង់​ហៅ​ពួក​សិស្ស​មក ក៏​រើស​យក​១២​នាក់ ដែល​ទ្រង់​ហៅ​ថា សាវក

14. គឺ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស​១ អនទ្រេ ជា​ប្អូន​គាត់​១ យ៉ាកុប​១ យ៉ូហាន​១ ភីលីព​១ បារថូ‌ល៉ូមេ​១

15. ម៉ាថាយ​១ ថូម៉ាស​១ យ៉ាកុប ជា​កូន​អាល់‌ផាយ​១ ស៊ីម៉ូន ដែល​ហៅ​ជា​អ្នក​ឧស្សាហ៍​១

16. និង​យូដាស ជា​ញាតិ​នឹង​យ៉ាកុប​១ ហើយ​យូដាស-អ៊ីស្កា‌រីយ៉ុត ដែល​ត្រឡប់​ជា​អ្នក​ក្បត់​១

17. ទ្រង់​យាង​ចុះ​មក​ជា​មួយ​នឹង​អ្នក​ទាំង​នោះ ក៏​ឈប់​នៅ​ត្រង់​កន្លែង​រាប​ស្មើ នោះ​មាន​សិស្ស​ទ្រង់​ជា​ច្រើន និង​បណ្តា‌ជន​កក‌កុញ មក​ពី​គ្រប់​កន្លែង​នៅ​ស្រុក​យូដា ក្រុង​យេរូ‌សាឡិម ហើយ​ពី​ស្រុក​ទីរ៉ុស ស្រុក​ស៊ីដូន ដែល​នៅ​ក្បែរ​សមុទ្រ ដើម្បី​នឹង​ស្តាប់​ទ្រង់ ហើយ​ប្រយោជន៍​ឲ្យ​បាន​ជា​ជំងឺ​គេ​ផង

លូកា 6