27. ហើយនៅជាន់ហោរាអេលីសេ ក៏មានមនុស្សឃ្លង់ជាច្រើន ក្នុងស្រុកអ៊ីស្រាអែលដែរ តែគ្មានអ្នកណាមួយ បានជាស្អាតសោះ បានជាតែលោកណាម៉ាន ជាសាសន៍ស៊ីរី១ប៉ុណ្ណោះ
28. កាលពួកអ្នកនៅក្នុងសាលាប្រជុំ បានឮសេចក្ដីទាំងនោះហើយ គេមានពេញដោយសេចក្ដីក្រោធ
29. ក៏ក្រោកឡើង ដេញទ្រង់ចេញពីភូមិ បណ្តើរទៅដល់ចំរែះនៅលើភ្នំដែលគេបានកធ្វើភូមិ ដើម្បីនឹងច្រានទំលាក់ចុះទៅក្រោម
30. ប៉ុន្តែ ទ្រង់យាងកាត់កណ្តាលពួកគេចេញបាត់ទៅ។
31. ទ្រង់យាងចុះទៅដល់កាពើណិម ជាទីក្រុងស្រុកកាលីឡេ ក៏តែងតែបង្រៀនគេរាល់ថ្ងៃឈប់សំរាក
32. គេក៏នឹកប្លែកពីសេចក្ដីដែលទ្រង់បង្រៀនណាស់ ពីព្រោះទ្រង់មានព្រះបន្ទូលដោយអំណាច
33. រីឯនៅក្នុងសាលានោះ មានមនុស្សម្នាក់ ដែលមានវិញ្ញាណអារក្សអសោចចូល វាស្រែកឡើងជាខ្លាំងថា
34. ហ៊ឹះ នែ ព្រះយេស៊ូវពីណាសារ៉ែតអើយ តើយើង ហើយនឹងទ្រង់មានហេតុអ្វីនឹងគ្នា តើទ្រង់មកបំផ្លាញយើងឬអី ខ្ញុំស្គាល់ជាក់ហើយ ទ្រង់ជាព្រះអង្គបរិសុទ្ធនៃព្រះ
35. ព្រះយេស៊ូវក៏កំហែងវាថា ចូរស្ងៀមចុះ ហើយចេញពីមនុស្សនេះទៅ លុះអារក្សបានផ្តួលអ្នកនោះទៅកណ្តាលពួកគេ នោះក៏ចេញទៅឥតមានធ្វើឲ្យឈឺអ្វីឡើយ