1. រីឯព្រះយេស៊ូវទ្រង់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ក៏វិលពីទន្លេយ័រដាន់មកវិញ នោះព្រះវិញ្ញាណនាំទៅនៅទីរហោស្ថាន
2. ទ្រង់ត្រូវអារក្សល្បួងក្នុងរវាង៤០ថ្ងៃ មិនបានសោយអ្វីសោះនៅវេលានោះ លុះផុតថ្ងៃទាំងនោះមក ទ្រង់ក៏ឃ្លាន
3. ហើយអារក្សទូលទ្រង់ថា បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរបង្គាប់ឲ្យថ្មនេះត្រឡប់ជានំបុ័ងទៅ
4. តែព្រះយេស៊ូវមានព្រះបន្ទូលតបថា មានសេចក្ដីចែងទុកមកថា «មនុស្សមិនមែនរស់ ដោយសារតែនំបុ័ង គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលនៃព្រះវិញ»។
5. អារក្សក៏នាំទ្រង់ទៅលើកំពូលភ្នំយ៉ាងខ្ពស់ បង្ហាញនគរនៅលោកីយ៍ទាំងអស់ក្នុង១ភ្លែតនោះ
6. ហើយទូលថា ខ្ញុំនឹងឲ្យអំណាច និងសិរីលំអនៃនគរទាំងនេះដល់អ្នក ដ្បិតបានប្រគល់មកខ្ញុំហើយ ខ្ញុំនឹងឲ្យដល់អ្នកណាស្រេចនឹងចិត្តខ្ញុំ
7. ដូច្នេះ បើអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះទាំងអស់នឹងបានជារបស់អ្នក