33. នៅវេលានោះឯង គេក៏ក្រោកឡើងត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ឃើញពួកសាវក១១នាក់ និងអស់អ្នកដែលនៅជាមួយបានប្រជុំគ្នា កំពុងតែនិយាយថា
34. ព្រះអម្ចាស់ ទ្រង់មានព្រះជន្មរស់ឡើងវិញមែន ក៏បានលេចមកមកឲ្យស៊ីម៉ូនឃើញ
35. នោះគេក៏និយាយប្រាប់ពីការដែលកើតមានមកតាមផ្លូវ ហើយដែលគេបានស្គាល់ទ្រង់ជាក់ ដោយទ្រង់កាច់នំបុ័ងឲ្យ។
36. កាលកំពុងតែប្រាប់រឿងទាំងនោះ ស្រាប់តែព្រះយេស៊ូវទ្រង់ឈរនៅកណ្តាលគេ មានព្រះបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្តចុះ
37. តែគេភ័យញ័រ ទាំងមានសេចក្ដីស្ញែងខ្លាចជាខ្លាំង ដោយស្មានថាជាខ្មោចលងវិញ
38. ទ្រង់មានព្រះបន្ទូលទៅគេថា ហេតុអ្វីបានជាវិលវល់ ហើយសង្ស័យក្នុងចិត្តដូច្នេះ
39. ចូរមើលមកដៃ និងជើងខ្ញុំ ឲ្យបានដឹងថា នេះគឺខ្ញុំពិតមែន ចូរពាល់ខ្ញុំមើល ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ
40. លុះទ្រង់មានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏បង្ហាញព្រះហស្ត និងព្រះបាទទ្រង់ដល់គេ