16. តែភ្នែកគេត្រូវថ្ពឹន មិនឲ្យស្គាល់ទ្រង់ទេ
17. ទ្រង់មានព្រះបន្ទូលទៅគេថា តើរឿងអ្វី ដែលអ្នកនិយាយគ្នា កំពុងដែលដើរទៅ ដោយមានមុខស្រងូតដូច្នេះ
18. ឯម្នាក់ដែលឈ្មោះក្លេវប៉ាស គាត់ឆ្លើយថា តើអ្នកស្នាក់នៅក្នុងក្រុងយេរូសាឡិមតែម្នាក់ឯងទេឬអី បានជាមិនដឹងការដែលកើតមកនៅគ្រានេះ
19. ទ្រង់មានព្រះបន្ទូលថា តើការអ្វីហ្នឹង នោះគេឆ្លើយថា គឺពីដំណើរលោកយេស៊ូវ ពីស្រុកណាសារ៉ែត ជាហោរា ដែលការលោកធ្វើ និងពាក្យសំដីរបស់លោក សុទ្ធតែមានឫទ្ធិ នៅចំពោះព្រះ និងបណ្តាជនទាំងឡាយផង
20. ហើយពីបែបយ៉ាងណា ដែលពួកសង្គ្រាជ និងពួកនាម៉ឺនយើងខ្ញុំ បានបញ្ជូនលោកទៅ ឲ្យជាប់ទោសដល់ជីវិត ហើយឆ្កាងលោកផង
21. តែយើងខ្ញុំបានសង្ឃឹមថា គឺលោកនេះហើយ ជាព្រះដែលរៀបនឹងប្រោសលោះសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ឥឡូវនេះ ក៏មានការនេះថែមទៀត ដ្បិតនេះគំរប់៣ថ្ងៃហើយ តាំងពីការទាំងនោះកើតមក
22. ហើយមានស្ត្រីខ្លះក្នុងពួកយើងខ្ញុំបាននាំឲ្យឆ្ងល់ដែរ ដោយបានទៅឯផ្នូរពីព្រលឹម
23. តែរកសពលោកមិនឃើញសោះ ហើយគេមកប្រាប់យើងថា ឃើញទេវតាលេចមកប្រាប់ថា លោករស់ឡើងវិញហើយ
24. មានពួកយើងខ្ញុំខ្លះបានទៅឯផ្នូរដែរ ក៏ឃើញដូចជាពួកស្រីបានថាមែន តែមិនបានឃើញរូបលោកទេ
25. នោះទ្រង់មានព្រះបន្ទូលទៅគេថា ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿអស់ទាំងសេចក្ដី ដែលពួកហោរាបានទាយទុកមកអើយ
26. តើមិនគួរឲ្យព្រះគ្រីស្ទរងទុក្ខទាំងនោះ ហើយចូលទៅក្នុងសិរីល្អនៃទ្រង់វិញទេឬអី
27. រួចទ្រង់ក៏ស្រាយន័យសេចក្ដី ដែលដំរូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ ឲ្យគេស្តាប់ ចាប់តាំងពីគម្ពីរលោកម៉ូសេ និងគម្ពីរពួកហោរារៀងមក
28. នោះក៏ជិតដល់ភូមិដែលគេគិតទៅ ហើយទ្រង់ធ្វើដូចជាចង់យាងបង្ហួស