11. ពួកសាវកមិនបានជឿទេ ដ្បិតពាក្យសំដីរបស់ស្រីៗនោះ មើលទៅដូចជារឿងលេងសុទ្ធ
12. តែពេត្រុស គាត់ក្រោកឡើងរត់ទៅឯផ្នូរ ក៏ឱនមើលទៅឃើញតែសំពត់ស្នបទទេ រួចវិលទៅផ្ទះទាំងអស្ចារ្យក្នុងចិត្ត ពីការដែលកើតមានមក។
13. រីឯនៅថ្ងៃនោះឯង មានពួកសិស្ស២នាក់កំពុងតែដើរទៅឯភូមិអេម៉ោស ចំងាយ១១គីឡូម៉ែត្រពីក្រុងយេរូសាឡិមទៅ
14. គេកំពុងតែនិយាយគ្នា ពីអស់ទាំងការដែលកើតមានមកនោះ
15. កាលគេកំពុងតែនិយាយគ្នា ហើយរិះគិតដូច្នេះ នោះព្រះយេស៊ូវក៏ចូលមក យាងជាមួយនឹងគេដែរ
16. តែភ្នែកគេត្រូវថ្ពឹន មិនឲ្យស្គាល់ទ្រង់ទេ
17. ទ្រង់មានព្រះបន្ទូលទៅគេថា តើរឿងអ្វី ដែលអ្នកនិយាយគ្នា កំពុងដែលដើរទៅ ដោយមានមុខស្រងូតដូច្នេះ
18. ឯម្នាក់ដែលឈ្មោះក្លេវប៉ាស គាត់ឆ្លើយថា តើអ្នកស្នាក់នៅក្នុងក្រុងយេរូសាឡិមតែម្នាក់ឯងទេឬអី បានជាមិនដឹងការដែលកើតមកនៅគ្រានេះ
19. ទ្រង់មានព្រះបន្ទូលថា តើការអ្វីហ្នឹង នោះគេឆ្លើយថា គឺពីដំណើរលោកយេស៊ូវ ពីស្រុកណាសារ៉ែត ជាហោរា ដែលការលោកធ្វើ និងពាក្យសំដីរបស់លោក សុទ្ធតែមានឫទ្ធិ នៅចំពោះព្រះ និងបណ្តាជនទាំងឡាយផង
20. ហើយពីបែបយ៉ាងណា ដែលពួកសង្គ្រាជ និងពួកនាម៉ឺនយើងខ្ញុំ បានបញ្ជូនលោកទៅ ឲ្យជាប់ទោសដល់ជីវិត ហើយឆ្កាងលោកផង