50. ហើយមើលមានមនុស្សម្នាក់ឈ្មោះយ៉ូសែប ជាពួកក្រុមជំនុំ ជាមនុស្សល្អ ត្រឹមត្រូវ សុចរិត
51. (លោកនេះមិនបានចូលដៃ ចូលគំនិត ជាមួយនឹងគេទេ) លោកនៅឯអើរីម៉ាថេ ជាភូមិសាសន៍យូដា ហើយក៏រង់ចាំនគរព្រះដែរ
52. លោកទៅឯពីឡាត់ ដើម្បីនឹងសូមព្រះសពព្រះយេស៊ូវ
53. កាលបានយកព្រះសពចុះមកហើយ នោះក៏រុំនឹងសំពត់ទេសឯក នាំទៅបញ្ចុះក្នុងផ្នូរដាប់ក្នុងថ្ម ដែលមិនទាន់មានបញ្ចុះខ្មោចណានៅឡើយ
54. ថ្ងៃនោះជាថ្ងៃរៀបចំ ហៀបនឹងចូលថ្ងៃឈប់សំរាកហើយ។
55. ឯពួកស្រីៗ ដែលមកពីស្រុកកាលីឡេជាមួយនឹងទ្រង់ គេក៏តាមទៅឃើញផ្នូរ និងសណ្ឋានដែលគេបញ្ចុះព្រះសពទ្រង់ដែរ
56. រួចគេវិលទៅវិញ រៀបគ្រឿងក្រអូប និងប្រេងអប់ តែគេឈប់នៅថ្ងៃឈប់សំរាក តាមបញ្ញត្តសិន។