21. ប៉ុន្តែ គេស្រែកឡើងថា ឲ្យឆ្កាងវាៗទៅ
22. លោកមានប្រសាសន៍ទៅគេជាគំរប់៣ដងថា តើមនុស្សនេះបានធ្វើអាក្រក់អ្វី ខ្ញុំមិនឃើញជាមានហេតុអ្វីគួរឲ្យស្លាប់ទេ ដូច្នេះ ខ្ញុំនឹងវាយប្រដៅ រួចលែងវាទៅ
23. តែគេស្រែកទទូចជាខ្លាំង ទាំងសូមឲ្យឆ្កាងទ្រង់វិញ ហើយសំរែករបស់ជនទាំងនោះ និងពួកសង្គ្រាជ ក៏បានឈ្នះ
24. លោកពីឡាត់កាត់សំរេចទោសតាមគេសូម
25. រួចលែងអ្នកនោះដែលជាប់គុក ដោយព្រោះការបះបោរ និងការសំឡាប់មនុស្ស ឲ្យដល់ពួកគេ តាមគេសូម ហើយប្រគល់ព្រះយេស៊ូវទៅតាមចិត្តគេប្រាថ្នាវិញ។
26. កាលគេនាំព្រះយេស៊ូវទៅ នោះគេចាប់មនុស្សសាសន៍គីរេនម្នាក់ ឈ្មោះស៊ីម៉ូន ដែលកំពុងតែវិលមកពីចំការ ក៏ដាក់ឲ្យគាត់លីឈើឆ្កាងតាមទ្រង់ទៅ
27. មានមនុស្សដើរតាមទ្រង់ដ៏ណែនណាន់ ក៏មានពួកស្រីៗ ដែលគក់ដើមទ្រូង ហើយយំទួញផង
28. ព្រះយេស៊ូវទ្រង់ងាកបែរទៅ មានព្រះបន្ទូលនឹងពួកស្ត្រីទាំងនោះថា កូនស្រីក្រុងយេរូសាឡិមអើយ កុំយំនឹងខ្ញុំឡើយ ឲ្យយំនឹងខ្លួនអ្នករាល់គ្នា ហើយនឹងកូនចៅរបស់អ្នករាល់គ្នាវិញចុះ
29. ដ្បិតមើលនឹងមានគ្រាមកដល់ ដែលគេនឹងថា មានពរហើយ ពួកស្រីអារ និងពោះដែលមិនកើតកូន ហើយដោះដែលមិនបំបៅកូន
30. នៅគ្រានោះ គេនឹងចាប់តាំងនិយាយទៅភ្នំធំថា សូមឲ្យរលំមកលើយើងវិញ ហើយទៅភ្នំតូចថា សូមគ្របមកលើយើងចុះ