15. ទាំងស្តេចហេរ៉ូឌក៏រកគ្មានដែរ ដ្បិតខ្ញុំបានឲ្យអ្នករាល់គ្នាទៅឯទ្រង់ ហើយមើលទ្រង់មិនថាជាអ្នកនេះមានទោសអ្វីដែលគួរឲ្យស្លាប់ទេ
16. ដូច្នេះ ខ្ញុំនឹងគ្រាន់តែវាយប្រដៅ រួចលែងឲ្យទៅចុះ
17. ដ្បិតនៅបុណ្យនោះ លោកត្រូវតែលែងអ្នកទោសម្នាក់ឲ្យដល់គេ
18. តែគេស្រែកឡើងព្រមគ្នាថា សូមយកមនុស្សនេះទៅ ហើយលែងបារ៉ាបាសឲ្យយើងវិញ
19. ឯបារ៉ាបាសនេះ វាជាប់គុកដោយព្រោះការបះបោរ ដែលវាបង្កើតនៅក្នុងទីក្រុង ហើយនឹងការសំឡាប់គេ
20. បានជាលោកពីឡាត់មានប្រសាសន៍ទៅគេម្តងទៀត ដោយចង់លែងព្រះយេស៊ូវវិញ
21. ប៉ុន្តែ គេស្រែកឡើងថា ឲ្យឆ្កាងវាៗទៅ
22. លោកមានប្រសាសន៍ទៅគេជាគំរប់៣ដងថា តើមនុស្សនេះបានធ្វើអាក្រក់អ្វី ខ្ញុំមិនឃើញជាមានហេតុអ្វីគួរឲ្យស្លាប់ទេ ដូច្នេះ ខ្ញុំនឹងវាយប្រដៅ រួចលែងវាទៅ