56. មានស្រីបំរើម្នាក់ឃើញគាត់អង្គុយនៅជិតភ្លើង ក៏សំឡឹងមើល ហើយនិយាយថា អ្នកនេះបាននៅជាមួយនឹងមនុស្សនោះដែរ
57. តែគាត់ប្រកែកថា នាងអើយ ខ្ញុំមិនស្គាល់មនុស្សនោះទេ
58. ក្រោយបន្តិចមក មានម្នាក់ទៀតឃើញគាត់ ហើយក៏ថា អ្នកឯងជាពួកនោះដែរ តែពេត្រុសឆ្លើយថា អ្នកអើយ ខ្ញុំមិនមែនទេ
59. រួចប្រហែលជា១ម៉ោងក្រោយមកមានម្នាក់ទៀតថា អ្នកនេះប្រាកដជាបាននៅជាមួយនឹងមនុស្សនោះដែរ ដ្បិតជាសាសន៍កាលីឡេដូចគ្នា
60. តែពេត្រុសប្រកែកថា អ្នកអើយ ខ្ញុំមិនដឹងជាអ្នកថាដូចម្តេចទេ កាលគាត់កំពុងតែនិយាយនៅឡើយ នោះស្រាប់តែមាន់រងាវឡើង
61. ហើយព្រះអម្ចាស់ទ្រង់បែរមកទតមើលពេត្រុស នោះពេត្រុសក៏នឹកឃើញ ពីព្រះបន្ទូលនៃព្រះអម្ចាស់ ដែលមានព្រះបន្ទូលនឹងគាត់ថា មុនដែលមាន់រងាវនោះអ្នកនឹងប្រកែក៣ដងថា មិនស្គាល់ខ្ញុំ
62. រួចគាត់ចេញទៅក្រៅដោយយំក្តួល។