3. រួចទ្រង់មានព្រះបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្រីមេម៉ាយទ័លក្រនេះបានដាក់ដង្វាយលើសជាងគេទាំងអស់
4. ដ្បិតអ្នកទាំងនោះ សុទ្ធតែយកពីរបស់សំណល់ខ្លួន មកថ្វាយ តែឯស្ត្រីនេះ នាងបានយកពីសេចក្ដីកំសត់របស់ខ្លួនមកថ្វាយវិញ គឺនាងបានថ្វាយរបស់ទាំងប៉ុន្មាន ដែលមានសំរាប់នឹងចិញ្ចឹមជីវិតខ្លួនផង។
5. កាលអ្នកខ្លះកំពុងតែនិយាយពីព្រះវិហារ ដែលធ្វើនឹងថ្មយ៉ាងល្អ ហើយតាក់តែងដោយដង្វាយទាំងប៉ុន្មាន នោះទ្រង់មានព្រះបន្ទូលថា
6. ឯរបស់ទាំងនេះ ដែលអ្នករាល់គ្នាកំពុងតែមើល នោះនឹងមានថ្ងៃមកដល់ ដែលនឹងគ្មានថ្មនៅត្រួតលើថ្មទៀត ឥតត្រូវទំលាក់ចុះនោះទេ
7. នោះគេទូលសួរទ្រង់ថា លោកគ្រូ តើកាលណាការទាំងនេះនឹងកើតឡើង តើមានទីសំគាល់ណា ឲ្យដឹងក្នុងកាលដែលការទាំងនេះជិតមកដល់
8. ទ្រង់មានព្រះបន្ទូលថា ចូរប្រយ័ត្ន ក្រែងអ្នកណានាំឲ្យអ្នករាល់គ្នាវង្វេង ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំ មកនិយាយថា គឺខ្ញុំនេះហើយ ក៏នឹងថា វេលាជិតដល់ហើយ ដូច្នេះ កុំឲ្យទៅតាមគេឡើយ
9. កាលណាអ្នករាល់គ្នាឮនិយាយពីចំបាំង និងចលាចល នោះកុំឲ្យភ័យស្លុតឡើយ ដ្បិតការទាំងនោះត្រូវតែមកជាមុន តែនោះពុំទាន់ដល់ចុងបំផុតជាឆាប់ម៉្លេះទេ។
10. ទ្រង់ក៏មានព្រះបន្ទូលទៅគេថា សាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ ហើយនគរ១ទាស់នឹងនគរ១
11. ក៏នឹងមានកក្រើកដីជាខ្លាំង និងអំណត់ ហើយអាសន្នរោគនៅកន្លែងផ្សេងៗ ទាំងមានហេតុនាំឲ្យភ័យ និងទីសំគាល់យ៉ាងធំពីលើមេឃផង