43. ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯង ឲ្យធ្វើជាកំណល់កល់ជើងឯង»
44. ដូច្នេះ បើហ្លួងដាវីឌនោះឯង ទ្រង់ហៅព្រះគ្រីស្ទជាព្រះអម្ចាស់ នោះធ្វើដូចម្តេចឲ្យព្រះគ្រីស្ទធ្វើជាព្រះវង្សទ្រង់បាន។
45. កាលបណ្តាជនកំពុងតែស្តាប់ទ្រង់ នោះទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា
46. ចូរប្រុងប្រយ័ត្ននឹងពួកអាចារ្យ ដែលគេចូលចិត្តពាក់អាវវែងដើរចុះឡើង ក៏គាប់ចិត្តឲ្យមនុស្សគំនាប់គេនៅទីផ្សារ ហើយចង់អង្គុយកន្លែងមុខគេ ក្នុងសាលាប្រជុំ និងកន្លែងដ៏ប្រសើរបំផុត ក្នុងការស៊ីលៀង
47. តែគេឆស៊ីផ្ទះស្រីមេម៉ាយ ទាំងដោះសាខ្លួន ដោយសូត្រធម៌ឲ្យច្រើន អ្នកទាំងនោះឯងនឹងត្រូវទោសធ្ងន់ជាងទៅទៀត។