លូកា 2:2-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. បញ្ជី​មុន​ដំបូង​នោះ បាន​ធ្វើ​នៅ​វេលា​ដែល​លោក​គីរេនាស ធ្វើ​ជា​ចៅ‌ហ្វាយ​នៅ​ស្រុក​ស៊ីរី

3. មនុស្ស​ទាំង​អស់​ក៏​ទៅ​ឯ​ស្រុក​កំណើត​រៀង​ខ្លួន ដើម្បី​ចុះ​បញ្ជី

4. ឯ​យ៉ូសែប គាត់​ក៏​ចេញ​ពី​ណា‌សារ៉ែត ស្រុក​កាលី‌ឡេ ឡើង​ទៅ​ឯ​ស្រុក​យូដា ដល់​ក្រុង​របស់​ហ្លួង​ដាវីឌ​ដែល​ឈ្មោះ​ថា បេថ្លេ‌ហិម ពី​ព្រោះ​គាត់​ជា​ព្រះ‌វង្ស ហើយ​ជា​ព្រះ‌ញាតិ​នឹង​ហ្លួង​ដាវីឌ​ដែរ

5. ដើម្បី​នឹង​ចុះ​បញ្ជី​ជា​មួយ​នឹង​ម៉ារា ដែល​បាន​បំរុង​ទុក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​គាត់ ដែល​នាង​មាន​គភ៌​នោះ

6. កាល​កំពុង​តែ​នៅ​ទី​នោះ វេលា​ដែល​នាង​ត្រូវ​ប្រសូត​ក៏​មក​ដល់

7. ហើយ​នាង​ប្រសូត​បាន​បុត្រា​ជា​ចំបង​មក រួច​រុំ​នឹង​សំពត់​ផ្តេក​ក្នុង​ស្នូក ពី​ព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​ណា​នៅ​ទេ។

8. រីឯ​នៅ​ស្រុក​នោះ​ឯង មាន​ពួក​អ្នក​គង្វាល ដែល​ចាំ​យាម រក្សា​ហ្វូង​ចៀម​របស់​ខ្លួន នៅ​ឯ​វាល ក្នុង​វេលា​យប់

9. នោះ​មើល មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​មក​ឈរ​ជិត​គេ ឯ​សិរី‌ល្អ​របស់​ទ្រង់​ក៏​ភ្លឺ​ឆ្វាត់​ជុំ‌វិញ ហើយ​គេ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង

10. តែ​ទេវតា​ប្រាប់​ថា កុំ​ខ្លាច​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សំរាប់​បណ្តា‌ជន​ទាំង​អស់​គ្នា

11. ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះ‌អង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះ‌គ្រីស្ទ​ដ៏​ជា​ព្រះ‌អម្ចាស់

លូកា 2