44. គេនឹងពង្រាបឯងឲ្យស្មើនឹងដី ព្រមទាំងកូនចៅដែលមានក្នុងឯងផង ឥតទុកថ្មណាមួយឲ្យនៅត្រួតលើថ្មណា នៅក្នុងឯងឡើយ ពីព្រោះឯងមិនបានស្គាល់ពេល ដែលព្រះយាងមកប្រោសឯងសោះ។
45. កាលទ្រង់យាងចូលដល់ក្នុងព្រះវិហារហើយ នោះទ្រង់ចាប់តាំងដេញពួកអ្នកដែលលក់ដូរចេញ
46. ដោយព្រះបន្ទូលថា មានសេចក្ដីចែងទុកមកថា «ដំណាក់អញជាទីសំរាប់អធិស្ឋាន»វិញ
47. ទ្រង់ក៏បង្រៀនក្នុងព្រះវិហាររាល់តែថ្ងៃ តែពួកសង្គ្រាជ ពួកអាចារ្យ និងពួកអ្នកធំ ក្នុងបណ្តាជន គេខំស្វែងរកឱកាសនឹងបំផ្លាញទ្រង់ចេញ
48. តែរកហេតុអ្វីមិនបានសោះ ពីព្រោះបណ្តាជនកំពុងប្រុងស្តាប់ទ្រង់ណាស់។