15. លុះត្រឡប់មកវិញ ក្រោយដែលបានគ្រងរាជ្យហើយ នោះទ្រង់បង្គាប់ឲ្យហៅពួកបាវទាំងនោះ ដែលទ្រង់បានប្រគល់ប្រាក់ដល់គេឲ្យមក ដើម្បីចង់ដឹង ពីអ្នកនីមួយៗ ដែលជួញបានចំណេញប៉ុន្មានម្នាក់
16. អ្នកមុនដំបូងក៏មកទូលថា ព្រះអម្ចាស់អើយ ប្រាក់ណែនរបស់ទ្រង់បានចំណេញ១០ណែនទៀត
17. រួចទ្រង់មានព្រះបន្ទូលថា ប្រពៃហើយបាវល្អអើយ ដោយព្រោះឯងមានចិត្តស្មោះចំពោះ ក្នុងការបន្តិចបន្តួចនេះ នោះចូរឯងត្រួតលើទីក្រុង១០ចុះ
18. អ្នកទី២ក៏មកទូលថា ព្រះអម្ចាស់អើយ ប្រាក់ណែនរបស់ទ្រង់បានចំណេញ៥ណែនទៀត
19. រួចទ្រង់មានព្រះបន្ទូលទៅអ្នកនេះដែរថា ឯឯង ចូរឯងត្រួតលើទីក្រុង៥ចុះ
20. អ្នក១ទៀតមកទូលថា ព្រះអម្ចាស់អើយ នេះនែប្រាក់ណែនរបស់ទ្រង់ ដែលទូលបង្គំបានវេចទុកក្នុងកន្សែង
21. ដ្បិតទូលបង្គំនឹកខ្លាចទ្រង់ ព្រោះទ្រង់ជាមនុស្សប្រិតប្រៀប ទ្រង់លើកយករបស់ដែលទ្រង់មិនបានដាក់ ហើយច្រូតចំរូតដែលទ្រង់មិនបានសាបព្រោះ