24. ព្រះយេស៊ូវក៏ឃើញថា គាត់កើតមានចិត្តព្រួយ បានជាទ្រង់មានព្រះបន្ទូលថា មនុស្សអ្នកមានចូលទៅក្នុងនគរព្រះពិបាកណាស់
25. ដ្បិតដែលសត្វអូដ្ឋនឹងចូលទៅតាមប្រហោងម្ជុល នោះងាយជាជាងអ្នកមានចូលទៅក្នុងនគរព្រះទៅទៀត
26. ពួកអ្នកដែលឮក៏ទូលសួរថា ដូច្នេះ តើអ្នកណាអាចនឹងបានសង្គ្រោះ
27. ទ្រង់មានព្រះបន្ទូលថា ការដែលមនុស្សធ្វើមិនកើត នោះព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់
28. នោះពេត្រុសទូលថា មើល យើងខ្ញុំបានលះចោលទាំងអស់ មកតាមទ្រង់ហើយ
29. ទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានអ្នកណា ដែលលះចោលផ្ទះសំបែង ឪពុកម្តាយ បងប្អូន ឬប្រពន្ធកូន ដោយយល់ដល់នគរព្រះ
30. ឥតបានចំរើនកាន់តែច្រើនឡើង ក្នុងសម័យនេះនោះឡើយ ហើយលុះដល់បរលោកនាយ ក៏នឹងបានជីវិតរស់អស់កល្បជានិច្ចថែមទៀតផង។
31. ទ្រង់ក៏យកពួក១២នាក់មកមានព្រះបន្ទូលថា មើល យើងរាល់គ្នានឹងឡើងទៅឯក្រុងយេរូសាឡិម នោះគ្រប់សេចក្ដីដែលពួកហោរាបានចែងទុកពីកូនមនុស្ស នឹងបានសំរេចពិត
32. ដ្បិតគេនឹងបញ្ជូនលោកទៅពួកសាសន៍ដទៃ គេនឹងសើចចំអកឲ្យ ត្មះតិះដៀល ហើយស្តោះដាក់លោក