1. នោះព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលជាពាក្យប្រៀបប្រដូចទៅគេ ដើម្បីនឹងបង្ហាញថា ត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ
2. ទ្រង់មានព្រះបន្ទូលថា នៅក្នុងក្រុង១ មានចៅក្រមម្នាក់ ដែលមិនកោតខ្លាចដល់ព្រះ ក៏មិនព្រមញញើតចំពោះមនុស្សណាផង
3. ហើយមានស្ត្រីមេម៉ាយម្នាក់ នៅក្នុងក្រុងនោះដែរ នាងចេះតែមកនិយាយនឹងលោកនោះថា សូមលោកកាត់ទោសដល់ខ្មាំងសត្រូវឲ្យខ្ញុំផង
4. តែលោកមិនទទួលព្រមជាយូរក្រែលហើយ លុះក្រោយមកក៏គិតក្នុងចិត្តថា ទោះបើអញមិនខ្លាចដល់ព្រះ ឬព្រឹមញញើតចំពោះមនុស្សណាក៏ដោយ
5. គង់តែអញនឹងជំនុំជំរះឲ្យស្ត្រីមេម៉ាយនេះជាមិនខាន ដោយព្រោះនាងនាំឲ្យរំខានចិត្តអញខ្លាំងណាស់ ក្រែងនាងចេះតែមករំអុកជានិច្ចដូច្នេះទៅ នឹងនាំឲ្យអញពិបាកចិត្តទៅទៀត
6. នោះទ្រង់មានព្រះបន្ទូលថា ចូរពិចារណាសេចក្ដី ដែលចៅក្រមទុច្ចរិតនោះនិយាយចុះ
7. ចំណែកព្រះវិញ ដែលទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដល់ពួករើសតាំងរបស់ទ្រង់ ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃ នោះតើទ្រង់មិនសងសឹកជំនួសគេដែរទេឬអី
8. ខ្ញុំប្រាប់អ្នករាល់គ្នាថា ទ្រង់នឹងសងសឹកជំនួសអ្នកទាំងនោះ ជាប្រញាប់មិនខាន ប៉ុន្តែ កាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្ដីជំនឿនៅផែនដីដែរឬដូចម្តេច។