23. គាត់រងទុក្ខវេទនា នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ងើបភ្នែកឡើង ឃើញលោកអ័ប្រាហាំពីចំងាយ និងឡាសារនៅដើមទ្រូងលោក
24. នោះគាត់ស្រែកឡើងថា ឱលោកអ័ប្រាហាំ ជាឪពុកអើយ សូមអាណិតមេត្តាខ្ញុំផង សូមឲ្យឡាសារមកជ្រលក់ចុងម្រាមដៃទៅក្នុងទឹក ដាក់លើអណ្តាតខ្ញុំឲ្យត្រជាក់បានបន្តិចផង ដ្បិតខ្ញុំវេទនានៅក្នុងភ្លើងនេះ
25. តែលោកអ័ប្រាហាំឆ្លើយថា កូនអើយ ចូរនឹកចាំថា កាលឯងនៅរស់នៅឡើយ ឯងបានទទួលសុទ្ធតែសេចក្ដីល្អ ឯឡាសារ គាត់បានតែសេចក្ដីអាក្រក់ទេ ឥឡូវនេះ គាត់បានសេចក្ដីកំសាន្តចិត្តវិញ ហើយឯងត្រូវវេទនា
26. មួយវិញសោត មានជង្ហុកមួយយ៉ាងធំ តាំងនៅជាកណ្តាលយើង ហើយនឹងឯងរាល់គ្នា បានជាអស់អ្នកណា ដែលចង់ឆ្លងពីទីនេះទៅឯឯង ឬពីនោះមកឯយើង នោះមិនបានឡើយ
27. គាត់ក៏និយាយថា លោកឪពុកអើយ បើដូច្នេះ សូមលោកចាត់ឲ្យគាត់ទៅឯផ្ទះឪពុកខ្ញុំបន្តិច