លូកា 16:2-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. លោក​ក៏​ហៅ​អ្នក​នោះ​មក​សួរ​ថា តើ​រឿង​អ្វី​ដែល​អញ​ឮ​និយាយ​ពី​ឯង ចូរ​រៀប​រាប់​ប្រាប់​ពី​ការ​ឯង​ត្រួត​ត្រា​នោះ​មក​មើល​ពី​ព្រោះ​ឯង​នៅ​ត្រួត​ត្រា​ការ​ទៀត​ពុំ​បាន​ទេ

3. អ្នក​ដំរួត​នោះ​គិត​ក្នុង​ចិត្ត​ថា តើ​អញ​នឹង​ធ្វើ​អ្វី ដ្បិត​ចៅ‌ហ្វាយ​អញ​គិត​ដក​ការ​ត្រួត​ត្រា​នេះ​ពី​អញ​ចេញ​ហើយ អញ​ទៅ​កាប់​ដី​មិន​កើត​ទេ និង​ទៅ​សូម​ទាន ក៏​ខ្មាស​គេ​ដែរ

4. អញ​ដឹង​ការ​ដែល​អញ​នឹង​ធ្វើ​ហើយ ដើម្បី​បើ​កាល​ណា​លោក​បណ្តេញ​អញ ពី​ការ​ត្រួត​ត្រា​ចេញ នោះ​នឹង​មាន​គេ​ទទួល​អញ ឲ្យ​ទៅ​នៅ​ផ្ទះ​គេ​មិន​ខាន

5. គាត់​ក៏​ហៅ​ពួក​កូន​បំណុល​របស់​ចៅ‌ហ្វាយ​គាត់​មក គាត់​សួរ​អ្នក​ដែល​មក​មុន​ថា តើ​អ្នក​ជំពាក់​ចៅ‌ហ្វាយ​ខ្ញុំ​ប៉ុន្មាន

6. អ្នក​នោះ​ឆ្លើយ​ថា ជំពាក់​ប្រេង​១​រយ​ប៉ោត រួច​គាត់​ប្រាប់​អ្នក​នោះ​ថា ចូរ​យក​សំបុត្រ​អ្នក ទៅ​អង្គុយ​សរសេរ​ដាក់​៥០​វិញ ជា​ប្រញាប់​ទៅ

7. រួច​គាត់​សួរ​ទៅ​ម្នាក់​ទៀត​ថា ឯ​អ្នក តើ​ជំពាក់​ប៉ុន្មាន អ្នក​នោះ​ឆ្លើយ​ថា ជំពាក់​ស្រូវ​១​រយ​ហាប គាត់​ប្រាប់​អ្នក​នោះ​ថា ចូរ​យក​សំបុត្រ​អ្នក ទៅ​សរសេរ​ដាក់​៨០​វិញ​ទៅ

8. ចៅ‌ហ្វាយ​ក៏​សរសើរ​អ្នក​ត្រួត​ត្រា​ទុច្ចរិត​នោះ ពី​ព្រោះ​គាត់​បាន​ប្រព្រឹត្ត​ដោយ​ឆ្លៀវ​ឆ្លាត ដ្បិត​មនុស្ស​របស់​ផង​លោកីយ៍​នេះ គេ​មាន​ប្រាជ្ញា​ចំពោះ​ជំនាន់​គេ ជា​ជាង​មនុស្ស​របស់​ផង​ពន្លឺ​ទៅ​ទៀត។

9. ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ប្រើ​ទ្រព្យ‌សម្បត្តិ​លោកីយ៍​នេះ ឲ្យ​បាន​មិត្រ​សំឡាញ់​ដល់​ខ្លួន ដើម្បី​កាល​ណា​អ្នក​រាល់​គ្នា​ខាន​នៅ នោះ​នឹង​មាន​គេ​ទទួល​អ្នក​រាល់​គ្នា ឲ្យ​នៅ​ក្នុង​ទី​លំនៅ​ដ៏​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​វិញ

10. អ្នក​ណា​ដែល​ស្មោះ‌ត្រង់​ក្នុង​ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា ស្មោះ‌ត្រង់​ក្នុង​ការ​ធំ ហើយ​អ្នក​ណា​ដែល​ទុច្ចរិត​ក្នុង​ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា​ទុច្ចរិត​ក្នុង​ការ​ដ៏​ធំ​ដែរ

11. ដូច្នេះ បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ‌ត្រង់ ចំពោះ​ទ្រព្យ‌សម្បត្តិ​របស់​លោកីយ៍​ទេ តើ​អ្នក​ណា​ហ៊ាន​ផ្ញើ​សម្បត្តិ​ដ៏​ពិត ទុក​នឹង​អ្នក​រាល់​គ្នា​បាន

12. ហើយ​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ‌ត្រង់​នឹង​របស់​គេ​ទេ តើ​អ្នក​ណា​នឹង​ហ៊ាន​ឲ្យ​របស់​អ្វី​ដាច់​ជា​របស់​ផង​អ្នក​បាន

លូកា 16