លូកា 14:16-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មាន​បុរស​ម្នាក់​រៀប​ជប់‌លៀង​ជា​យ៉ាង​ធំ ក៏​អញ្ជើញ​មនុស្ស​ជា​ច្រើន

17. ដល់​ពេល​ជិត​ស៊ី​លៀង គាត់​ប្រើ​បាវ​ឲ្យ​ទៅ​ប្រាប់​ពួក​ភ្ញៀវ​ថា សូម​អញ្ជើញ​មក ដ្បិត​ទាំង​អស់​បាន​រៀប​ប្រុង​ជា​ស្រេច​ហើយ

18. តែ​គេ​ចាប់​តាំង​ដោះ​សា​ដូច​គ្នា​ទាំង​អស់ អ្នក​មុន​និយាយ​ថា ខ្ញុំ​បាន​ទិញ​ចំការ ហើយ​ខ្ញុំ​ត្រូវ​ទៅ​មើល​ចំការ​នោះ សូម​ឲ្យ​លោក​អត់​ទោស

19. ម្នាក់​ទៀត​ថា ខ្ញុំ​បាន​ទិញ​គោ​៥​នឹម ខ្ញុំ​ត្រូវ​ទៅ​ល​វា​មើល​សូម​ឲ្យ​លោក​អត់​ទោស

លូកា 14