11. ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើងវិញ។
12. ទ្រង់ក៏មានព្រះបន្ទូលទៅអ្នក ដែលបានអញ្ជើញទ្រង់ថា កាលណាអ្នកលៀងភ្ញៀវពេលថ្ងៃត្រង់ ឬពេលល្ងាច នោះកុំឲ្យអញ្ជើញពួកសំឡាញ់ បងប្អូនសាច់ញាតិ ឬអ្នកមាន ដែលនៅជិតខាងឡើយ ក្រែងគេក៏អញ្ជើញអ្នកទៅសងដូច្នោះវិញដែរ
13. បើកាលណាអ្នករៀបលៀងភ្ញៀវនោះ ចូរអញ្ជើញពួកអ្នកក្រ អ្នកពិការ អ្នកខ្ញើច និងអ្នកខ្វាក់វិញ
14. យ៉ាងនោះ អ្នកនឹងបានពរពិត ដ្បិតមនុស្សទាំងនោះគ្មានអ្វីនឹងសងអ្នកវិញទេ លុះកាលណាពួកមនុស្សសុចរិតរស់ឡើងវិញ នោះអ្នកនឹងបានរង្វាន់ហើយ។