50. តែខ្ញុំត្រូវទទួលបុណ្យជ្រមុជ១សិន ហើយខ្ញុំត្រូវចង្អៀតចង្អល់យ៉ាងដូចម្តេចទៅហ្ន៎ ទំរាំតែបុណ្យនោះបានសំរេច
51. តើអ្នករាល់គ្នាស្មានថា ខ្ញុំមកដើម្បីឲ្យមានសេចក្ដីសុខសាន្តនៅផែនដីឬអី ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ គឺមកដើម្បីឲ្យកើតប្រដិបក្សវិញទេតើ
52. ដ្បិតពីនេះទៅមុខ នឹងមាន៥នាក់ក្នុងផ្ទះ១បាក់បែកគ្នា គឺ៣នាក់ទាស់នឹង២នាក់ ហើយ២នាក់ទាស់នឹង៣នាក់
53. ឯឪពុក នឹងបាក់បែកទាស់នឹងកូនប្រុស ហើយកូនប្រុសទាស់នឹងឪពុក ម្តាយទាស់នឹងកូនស្រី ហើយកូនស្រីទាស់នឹងម្តាយ ម្តាយក្មេកទាស់នឹងកូនប្រសាស្រី ហើយកូនប្រសាស្រីទាស់នឹងម្តាយក្មេកដែរ។
54. ទ្រង់ក៏មានព្រះបន្ទូលទៅបណ្តាមនុស្សដែរថា កាលណាអ្នករាល់គ្នាឃើញពពកឡើងពីទិសខាងលិច ស្រាប់តែអ្នករាល់គ្នាថា ចង់ភ្លៀងហើយ រួចក៏មានដូច្នោះមែន
55. ហើយកាលណាខ្យល់បក់ពីខាងត្បូង នោះអ្នករាល់គ្នាថា ថ្ងៃនេះ មុខជាក្តៅ នោះក៏មានដែរ
56. ឱមនុស្សកំពុតអើយ អ្នករាល់គ្នាចេះសំគាល់សភាពដី ហើយនឹងមេឃបាន ចុះហេតុដូចម្តេចបានជាមិនស្គាល់ពេលវេលានេះ។
57. ហើយហេតុអ្វីបានជាមិនពិចារណា ក្នុងខ្លួនអ្នករាល់គ្នា ពីសេចក្ដីណាដែលសុចរិត
58. ដ្បិតដែលអ្នកកំពុងតែដើរតាមផ្លូវទៅឯចៅហ្វាយ ជាមួយនឹងសត្រូវអ្នក នោះចូរខំប្រឹងដោះខ្លួនឲ្យរួចចេញ ក្រែងគេទាញអូសអ្នកទៅឯចៅក្រម ចៅក្រមប្រគល់អ្នកដល់នាយភូឃុំ ហើយនាយភូឃុំនឹងដាក់អ្នកជាប់គុក
59. ខ្ញុំប្រាប់អ្នកថា ដែលអ្នកនៅខ្វះតែកន្លះសេននឹងសងគេឲ្យគ្រប់ នោះនឹងចេញពីទីនោះមិនរួចឡើយ។