49. ដោយហេតុនោះបានជាប្រាជ្ញានៃព្រះបានសំដែងថា អញចាត់ពួកហោរា ហើយពួកសាវកទៅឯគេ គេនឹងសំឡាប់ខ្លះ ហើយបណ្តេញខ្លះ
50. ដើម្បីឲ្យឈាមរបស់ពួកហោរាទាំងអស់ ដែលបានខ្ចាយ តាំងពីកំណើតលោកីយ៍រៀងមកនោះ បានត្រូវទារពីមនុស្សដំណនេះវិញ
51. គឺចាប់តាំងពីឈាមរបស់អេបិល ទៅដល់ឈាមរបស់សាការី ដែលគេសំឡាប់ នៅកណ្តាលអាសនា និងវិហារផង អើ ខ្ញុំប្រាប់ថា ឈាមទាំងនោះនឹងត្រូវទារពីមនុស្សដំណនេះវិញ
52. វេទនាដល់អ្នករាល់គ្នា ពួកប្រាជ្ញច្បាប់អើយ ដ្បិតអ្នករាល់គ្នាបានដកកូនសោនៃចំណេះចេញទៅហើយ ខ្លួនអ្នករាល់គ្នាមិនបានចូល ហើយក៏ហាមឃាត់ដល់ពួកអ្នក ដែលកំពុងតែរកចូល មិនឲ្យគេចូលដែរ។
53. កាលទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនោះ ដល់គេរួចហើយ នោះពួកអាចារ្យ និងពួកផារីស៊ី គេចាប់តាំងជំរុញទ្រង់ជាខ្លាំងពន់ពេក ឲ្យមានព្រះបន្ទូលពីសេចក្ដីជាច្រើនទៅទៀត
54. ដោយចាំពិនិត្យពិចារណាមើលទាំងរកហេតុនឹងចាប់ព្រះបន្ទូលពីព្រះឱស្ឋទ្រង់ ដើម្បីឲ្យបានរឿងចោទប្រកាន់ទ្រង់។