14. ដូច្នេះ នៅថ្ងៃជំនុំជំរះ ក្រុងទីរ៉ុស និងស៊ីដូន នឹងទ្រាំបានងាយ ជាជាងឯងរាល់គ្នា
15. ហើយក្រុងកាពើណិមអើយ គឺឯងដែលបានដំកើងឡើងស្មើស្ថានសួគ៌ហើយ ឯងនឹងត្រូវទំលាក់ទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ
16. ឯអ្នកណាដែលស្តាប់អ្នករាល់គ្នា នោះឈ្មោះថាស្តាប់ខ្ញុំ តែអ្នកណាដែលមើលងាយអ្នករាល់គ្នា នោះឈ្មោះថាមើលងាយដល់ខ្ញុំ ហើយអ្នកណាដែលមើលងាយខ្ញុំ នោះក៏ឈ្មោះថាមើលងាយ ដល់ព្រះដែលចាត់ឲ្យខ្ញុំមកដែរ។
17. ពួក៧០នាក់នោះក៏មកវិញដោយអំណរ ហើយទូលថា ព្រះអម្ចាស់អើយ ទោះទាំងពួកអារក្សក៏ចុះចូលចំពោះយើងរាល់គ្នា ដោយព្រះនាមទ្រង់ដែរ
18. នោះទ្រង់មានព្រះបន្ទូលទៅគេថា ខ្ញុំបានឃើញអារក្សសាតាំងធ្លាក់ពីលើមេឃ មកដូចជាផ្លេកបន្ទោរ
19. មើលខ្ញុំឲ្យអ្នករាល់គ្នាមានអំណាច នឹងដើរជាន់ទាំងពស់ និងខ្យាដំរី ហើយលើគ្រប់ទាំងឥទ្ធិឫទ្ធិរបស់ខ្មាំងសត្រូវផង គ្មានអ្វីនឹងធ្វើទុក្ខអ្នករាល់គ្នាឡើយ
20. ប៉ុន្តែ កុំឲ្យអរសប្បាយ ដោយព្រោះអារក្សចុះចូលអ្នករាល់គ្នានោះឡើយ ត្រូវឲ្យរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ។