11. នែ ទោះទាំងធូលីដីក្នុងភូមិអ្នករាល់គ្នា ដែលជាប់នៅជើងយើង នោះយើងក៏ជូតចេញទាស់នឹងអ្នករាល់គ្នាដែរ ប៉ុន្តែ ត្រូវដឹងសេចក្ដីនេះថា នគរព្រះជិតដល់ហើយ
12. ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនោះ ក្រុងសូដុំមនឹងទ្រាំបានងាយ ជាជាងភូមិនោះ
13. វេទនាដល់ឯង ក្រុងខូរ៉ាស៊ីនអើយ វេទនាដល់ឯង ក្រុងបេតសៃដាអើយ ពីព្រោះការឫទ្ធិបារមីដែលបានធ្វើនៅកណ្តាលឯង បើបានធ្វើនៅកណ្តាលក្រុងទីរ៉ុស និងស៊ីដូនវិញ នោះគេនឹងបានប្រែចិត្ត ជាយូរមកហើយ ទាំងស្លៀកសំពត់ធ្មៃ អង្គុយក្នុងផេះផង
14. ដូច្នេះ នៅថ្ងៃជំនុំជំរះ ក្រុងទីរ៉ុស និងស៊ីដូន នឹងទ្រាំបានងាយ ជាជាងឯងរាល់គ្នា
15. ហើយក្រុងកាពើណិមអើយ គឺឯងដែលបានដំកើងឡើងស្មើស្ថានសួគ៌ហើយ ឯងនឹងត្រូវទំលាក់ទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ
16. ឯអ្នកណាដែលស្តាប់អ្នករាល់គ្នា នោះឈ្មោះថាស្តាប់ខ្ញុំ តែអ្នកណាដែលមើលងាយអ្នករាល់គ្នា នោះឈ្មោះថាមើលងាយដល់ខ្ញុំ ហើយអ្នកណាដែលមើលងាយខ្ញុំ នោះក៏ឈ្មោះថាមើលងាយ ដល់ព្រះដែលចាត់ឲ្យខ្ញុំមកដែរ។