7. ក៏មិនមែនជាកូនលោកអ័ប្រាហាំទាំងអស់គ្នា ដោយព្រោះតែជាពូជលោកនោះដែរ តែមានសេចក្តីចែងទុកមកថា «ពូជឯងនឹងបានរាប់ពីអ៊ីសាកមក»
8. គឺថា មិនមែនកូនខាងសាច់ឈាម ដែលជាកូនរបស់ព្រះនោះទេ ឯកូនខាងឯសេចក្តីសន្យា នោះទើបបានរាប់ជាពូជវិញ
9. ដ្បិតសេចក្តីសន្យានោះ គឺជាព្រះបន្ទូលនេះដែលថា «អញនឹងមកវិញតាមកំណត់នេះ នោះសារ៉ានឹងមានកូន»
10. មិនតែប៉ុណ្ណោះសោត រេបិកាក៏មានផ្ទៃពោះនឹងមនុស្សម្នាក់ដែរ គឺអ៊ីសាក ជាឰយុកោនៃយើងរាល់គ្នា
11. គ្រាដែលកូនមិនទាន់កើតមកនៅឡើយ ហើយមិនទាន់ធ្វើការល្អឬអាក្រក់អ្វី
12. នោះព្រះទ្រង់មានព្រះបន្ទូលប្រាប់នាងថា «កូនច្បងនឹងត្រូវបំរើប្អូន»
13. ដូចមានសេចក្តីចែងទុកមកថា «អញបានស្រឡាញ់យ៉ាកុប តែស្អប់អេសាវវិញ» គឺដើម្បីឲ្យព្រះដំរិះរបស់ព្រះ ខាងឯសេចក្តីរើសតាំងបានជាប់នៅ មិនមែនដោយអាងការប្រព្រឹត្តទេ គឺដោយអាងព្រះដែលទ្រង់ហៅវិញ។
14. ដូច្នេះ យើងនឹងថាដូចម្តេច តើព្រះមានសេចក្តីទុច្ចរិតឬអី ទេ គ្មានសោះ
15. ដ្បិតទ្រង់មានព្រះបន្ទូលទៅលោកម៉ូសេថា «អញនឹងផ្សាយសេចក្តីមេត្តាករុណា ដល់អ្នកណាដែលអញមេត្តាករុណា ក៏នឹងមានសេចក្តីក្តួលអាណិត ដល់អ្នកណាដែលអញក្តួលអាណិត»
16. ដូច្នេះ មិនសំរេចនឹងអ្នកណាដែលចង់បាន ឬនឹងអ្នកណាដែលខំរត់តាមនោះទេ គឺស្រេចនឹងព្រះ ដែលមានសេចក្តីមេត្តាករុណាវិញ