រ៉ូម 6:18-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ហើយ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​បាវ​បំរើ​នៃ​សេចក្តី​សុចរិត​វិញ ដោយ​ទ្រង់​បាន​ប្រោស​ឲ្យ​រួច​ពី​អំពើ​បាប​ហើយ

19. ខ្ញុំ​និយាយ​តាម​បែប​មនុស្ស​លោក ដោយ​ព្រោះ​សេចក្តី​កំសោយ​របស់​សាច់​ឈាម​នៃ​អ្នក​រាល់​គ្នា ដ្បិត​ដូច​ជា​កាល​ពី​ដើម អ្នក​រាល់​គ្នា​បាន​ប្រគល់​អវយវៈ​ទាំង​ប៉ុន្មាន ទៅ​បំរើ​សេចក្តី​ស្មោក‌គ្រោក និង​សេចក្តី​ទទឹង​ច្បាប់ កាន់​តែ​ច្រើន​ឡើង​យ៉ាង​ណា ឥឡូវ​នេះ ចូរ​អ្នក​រាល់​គ្នា​ប្រគល់​អវយវៈ​ទាំង​អស់​នោះ ទៅ​បំរើ​សេចក្តី​សុចរិត​វិញ ប្រយោជន៍​ឲ្យ​បាន​បរិសុទ្ធ​យ៉ាង​នោះ​ដែរ

20. ពី​ព្រោះ​កាល​ពី​ដើម ដែល​នៅ​ជា​បាវ​បំរើ​របស់​អំពើ​បាប នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្នុង​អំណាច​នៃ​សេចក្តី​សុចរិត​ទេ

21. កាល​ណោះ​តើ​អ្នក​រាល់​គ្នា​បាន​ផល​អ្វី​ខ្លះ​ក្នុង​អំពើ​ដែល​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​អៀន‌ខ្មាស​វិញ ដ្បិត​ទី​បំផុត​នៃ​អំពើ​ទាំង​នោះ​ជា​សេចក្តី​ស្លាប់

22. តែ​ឥឡូវ​នេះ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រួច​ពី​បាប ហើយ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​បាវ​បំរើ​ដល់​ទ្រង់ នោះ​អ្នក​រាល់​គ្នា​បាន​ផល​ខាង​ឯ​សេចក្តី​បរិសុទ្ធ​វិញ ហើយ​ទី​បំផុត​នៃ​អំពើ​ទាំង​នោះ គឺ​ជា​ជីវិត​អស់​កល្ប‌ជានិច្ច​ផង

23. ដ្បិត​ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្តី​ស្លាប់ តែ​អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ដោយ​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។

រ៉ូម 6