23. ប៉ុន្តែដែលថា «បានរាប់ដល់លោក»ដូច្នេះ នោះមិនចែងទុកមកសំរាប់លោកតែឯងទេ
24. គឺសំរាប់យើងរាល់គ្នាដែរ សេចក្តីសុចរិតនោះនឹងបានរាប់ដល់យើងរាល់គ្នា ជាពួកអ្នកជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ឲ្យបានរស់ពីស្លាប់ឡើងវិញ
25. ដែលទ្រង់ត្រូវគេបញ្ជូនទៅឲ្យមានទោស ដោយព្រោះអំពើរំលងរបស់យើងរាល់គ្នា ហើយបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ ប្រយោជន៍ឲ្យយើងរាល់គ្នាបានរាប់ជាសុចរិត។