រ៉ូម 2:12-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ព្រោះ​អស់​អ្នក​ណា​ដែល​បាន​ធ្វើ​បាប​ឥត​ស្គាល់​ក្រឹត្យ‌វិន័យ នោះ​នឹង​ត្រូវ​វិនាស​ទៅ​ឥត​ក្រឹត្យ‌វិន័យ​ដែរ ហើយ​អស់​អ្នក​ណា​ដែល​បាន​ធ្វើ​បាប​ក្នុង​បន្ទុក​ក្រឹត្យ‌វិន័យ នោះ​នឹង​ត្រូវ​ក្រឹត្យ‌វិន័យ​ជំនុំ‌ជំរះ​វិញ

13. (ដ្បិត​ពួក​អ្នក​ដែល​គ្រាន់​តែ​ស្តាប់​ក្រឹត្យ‌វិន័យ នោះ​មិន​មែន​ឈ្មោះ​ថា​សុចរិត នៅ​ចំពោះ​ព្រះ​ឡើយ គឺ​បាន​រាប់​ជា​សុចរិត​តែ​ពួក​អ្នក ដែល​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ប៉ុណ្ណោះ​ទេ

14. ពី​ព្រោះ​កាល​ណា​ពួក​សាសន៍​ដទៃ ដែល​គ្មាន​ក្រឹត្យ‌វិន័យ គេ​បាន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ពី​បវេណី នោះ​ពួក​ដែល​គ្មាន​ក្រឹត្យ​វិន័យ​នោះ​ឯង គេ​ជា​ក្រឹត្យ‌វិន័យ​ដល់​ខ្លួន​គេ​វិញ

15. ដោយ​សំដែង​ថា របៀប​ក្រឹត្យ‌វិន័យ​បាន​កត់​ទុក​ក្នុង​ចិត្ត​គេ​ហើយ បញ្ញា​ចិត្ត​គេ​ក៏​ធ្វើ​បន្ទាល់​ឲ្យ ហើយ​គំនិត​គេ​ជួន‌កាល​ប្រកាន់​ទោស ជួន‌កាល​ដោះ​សា​គ្នា​ទៅ​វិញ​ទៅ​មក)

រ៉ូម 2