3. សូមជំរាបសួរដល់នាងព្រីស៊ីល និងអ្នកអ័គីឡា ជាអ្នកដែលធ្វើការជាមួយនឹងខ្ញុំ ក្នុងព្រះគ្រីស្ទយេស៊ូវ
4. គេបានប្រថុយជីវិតដោយព្រោះខ្ញុំ មិនមែនតែខ្ញុំដែលអរគុណដល់គេប៉ុណ្ណោះ គឺទាំងពួកជំនុំសាសន៍ដទៃទាំងប៉ុន្មានថែមទៀត
5. សូមជំរាបសួរពួកជំនុំ ដែលប្រជុំនៅផ្ទះគេដែរ សូមជំរាបសួរអ្នកអេប៉ាយនេត ជាស្ងួនភ្ងាខ្ញុំ ដែលជាផលដំបូងថ្វាយព្រះគ្រីស្ទពីស្រុកអាស៊ី
6. សូមជំរាបសួរនាងម៉ារា ដែលបាននឿយហត់ជាច្រើន ប្រយោជន៍នឹងជួយយើង
7. សូមជំរាបសួរអ្នកអាន់ត្រូនីក និងអ្នកយូនាស ជាញាតិខ្ញុំ គឺជាអ្នកជាប់គុកជាមួយនឹងខ្ញុំ ដែលមានកេរ្តិ៍ឈ្មោះក្នុងពួកសាវក ក៏ជឿដល់ព្រះគ្រីស្ទមុនខ្ញុំដែរ
8. សូមជំរាបសួរអ្នកអាំភ្លាស ជាស្ងួនភ្ងាខ្ញុំក្នុងព្រះអម្ចាស់
9. សូមជំរាបសួរអ្នកអ៊ើបាន់ ដែលធ្វើការជាមួយនឹងយើង ក្នុងព្រះគ្រីស្ទ និងអ្នកស័តាឃីស ជាស្ងួនភ្ងាខ្ញុំដែរ
10. សូមជំរាបសួរអ្នកអ័ពេលេស ដែលជាអ្នកខ្ជាប់ខ្ជួនក្នុងព្រះគ្រីស្ទ ហើយសូមជំរាបសួរពួកផ្ទះអើរិស្តូប៊ូល
11. សូមជំរាបសួរអ្នកហេរ៉ូឌាន ជាញាតិខ្ញុំ សូមជំរាបសួរពួកផ្ទះណើគីស ដែលនៅក្នុងព្រះអម្ចាស់
12. សូមជំរាបសួរនាងទ្រីភេន និងនាងទ្រីផូស ដែលធ្វើការក្នុងព្រះអម្ចាស់ សូមជំរាបសួរនាងពើស៊ីស ជាអ្នកស្ងួនភ្ងា ដែលធ្វើការនឿយហត់ជាច្រើនក្នុងព្រះអម្ចាស់
13. សូមជំរាបសួរអ្នករូភូស ដែលព្រះអម្ចាស់បានរើសតាំង និងម្តាយគាត់ដែលរាប់ជាម្តាយខ្ញុំដែរ