រ៉ូម 10:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. បង​ប្អូន​អើយ បំណង​ចិត្ត​ខ្ញុំ និង​សេចក្តី​ដែល​ខ្ញុំ​អង្វរ​ដល់​ព្រះ ឲ្យ​សាសន៍​អ៊ីស្រា‌អែល នោះ​គឺ​ឲ្យ​គេ​បាន​សង្គ្រោះ

2. ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​គេ​ថា គេ​មាន​សេចក្តី​ឧស្សាហ៍​ដល់​ព្រះ ប៉ុន្តែ មិន​មែន​ដោយ​ប្រាជ្ញាទេ

3. ពី​ព្រោះ​គេ​មិន​បាន​ចុះ​ចូល តាម​សេចក្តី​សុចរិត​នៃ​ព្រះ ដោយ​គេ​រក​តាំង​សេចក្តី​សុចរិត​របស់​ខ្លួន​គេ ឥត​ស្គាល់​សេចក្តី​សុចរិត​របស់​ទ្រង់​ឡើយ

4. ដ្បិត​ព្រះ‌គ្រីស្ទ​ជា​ចុង​បំផុត​នៃ​ក្រឹត្យ‌វិន័យ សំរាប់​ជា​សេចក្តី​សុចរិត​ដល់​អស់​អ្នក​ណា​ដែល​ជឿ។

5. លោក​ម៉ូសេ​បាន​ចែង​ពី​សេចក្តី​សុចរិត ដែល​មក​ដោយ‌សារ​ក្រឹត្យ‌វិន័យ​ថា «មនុស្ស​ណា​ដែល​បាន​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​នោះ នឹង​រស់​នៅ​ដោយ‌សារ​ការ​ខ្លួន​ប្រព្រឹត្ត​នោះ​ឯង»

6. តែ​សេចក្តី​សុចរិត​ដែល​មក​ដោយ​សេចក្តី​ជំនឿ នោះ​ថា​ដូច្នេះ​វិញ គឺ​កុំ​ឲ្យ​គិត​ក្នុង​ចិត្ត​ថា «តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌» គឺ​ដើម្បី​នឹង​នាំ​ព្រះ‌គ្រីស្ទ​ចុះ​មក

7. ឬ «តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ» គឺ​ដើម្បី​នឹង​នាំ​ព្រះ‌គ្រីស្ទ​ពី​ពួក​ស្លាប់​ឡើង​មក​នោះ​ឡើយ

8. តែ​សេចក្តី​សុចរិត​នោះ តើ​ថា​ដូច​ម្តេច នោះ​ថា «ព្រះ‌បន្ទូល​នៅ​ជិត​ឯង ក៏​នៅ​ក្នុង​មាត់ ហើយ​ក្នុង​ចិត្ត​ឯង​ផង» នោះ​គឺ​ជា​ព្រះ‌បន្ទូល​នៃ​សេចក្តី​ជំនឿ ដែល​យើង​ខ្ញុំ​កំពុង​តែ​ប្រកាស​ប្រាប់​ថា

រ៉ូម 10