11. ម្នាល សាសន៍ទាំងឡាយដែលនៅព័ទ្ធជុំវិញអើយ ចូរប្រញាប់មកប្រជុំគ្នាចុះ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ឲ្យពួកខ្លាំងពូកែរបស់ទ្រង់ចុះទៅឯទីនោះដែរ
12. ត្រូវឲ្យសាសន៍ទាំងប៉ុន្មានភ្ញាក់ឡើង ហើយមកឯច្រកភ្នំយេហូសាផាត ដ្បិតនៅទីនោះអញនឹងអង្គុយជំនុំជំរះអស់ទាំងសាសន៍ ដែលនៅព័ទ្ធជុំវិញ
13. ចូរលូកកណ្តៀវទៅ ត្បិតចំរូតទុំហើយ ចូរមកជាន់ផ្លែចុះ ត្បិតធុងសំរាប់ជាន់ បានពោរពេញ ធុងរងទឹកទាំងប៉ុន្មាន ក៏ពេញហៀរហើយ ពីព្រោះអំពើអាក្រក់របស់គេសំបើមណាស់។
14. មានមនុស្សទាំងហ្វូង អើ មានទាំងហ្វូងនៅច្រកភ្នំនៃការសំរេចទោស ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ នៅក្នុងច្រកភ្នំនៃការសំរេចទោស
15. ព្រះអាទិត្យ និងព្រះចន្ទក៏ងងឹតទៅ ហើយផ្កាយទាំងប៉ុន្មានបានលែងភ្លឺទៅ