21. ឱស្រុកអើយ កុំឲ្យភ័យឡើយ ចូរមានសេចក្តីត្រេកអរ ហើយរីករាយឡើង ដ្បិតព្រះយេហូវ៉ាទ្រង់បានធ្វើការយ៉ាងសំបើមដែរ
22. ម្នាលសត្វនៅផែនដីទាំងឡាយ កុំខ្លាចអ្វី ដ្បិតវាលស្មៅនៅទីរហោស្ថានកំពុងលូតលាស់ឡើង ហើយដើមឈើទាំងប៉ុន្មានក៏កើតផល ឯដើមល្វា និងដើមទំពាំងបាយជូរកំពុងតែបញ្ចេញសម្បត្តិវា
23. ដូច្នេះពួកកូនស្រុកក្រុងស៊ីយ៉ូនអើយ ចូរអរសប្បាយឡើង ចូរមានសេចក្តីរីករាយក្នុងព្រះយេហូវ៉ាជាព្រះនៃឯងចុះ ពីព្រោះទ្រង់ប្រទានភ្លៀងដំបូងមកតាមខ្នាតត្រឹមត្រូវ ទ្រង់បង្អុរឲ្យភ្លៀងធ្លាក់ចុះ សំរាប់ឯងរាល់គ្នា គឺជាភ្លៀងដើម និងភ្លៀងចុងរដូវ ដូចកាលមុន
24. អស់ទាំងទីលាននឹងបានពេញដោយស្រូវសាលី ហើយធុងទាំងប៉ុន្មាននឹងពេញព្រៀបទៅ ដោយទឹកទំពាំងបាយជូរ និងប្រេង