1. នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលបានមកដល់យ៉ូអែល ជាកូនពេធូអែល។
2. ឱពួកចាស់ព្រឹទ្ធាចារ្យទាំងឡាយអើយ ចូរស្តាប់ចុះឱពួកអ្នកស្រុកអើយ ចូរផ្ទៀងត្រចៀកដែរ ការយ៉ាងនេះដែលកើតមានក្នុងគ្រារបស់អ្នករាល់គ្នា ឬក្នុងជំនាន់នៃឪពុកអ្នករាល់គ្នាដែរឬ
3. ចូរប្រាប់ដល់កូនអ្នករាល់គ្នាចុះ ហើយឲ្យកូនប្រាប់ដល់ចៅ រួចឲ្យចៅប្រាប់ដល់ដំណទៅមុខទៀតតៗទៅ
4. គឺថា របស់អ្វីដែលសល់ពីក្រា នោះកណ្តូបបានស៊ី ហើយអ្វីដែលសល់ពីកណ្តូប នោះចង្រិតបានកាត់ រួចអ្វីដែលសល់ពីចង្រិត នោះដង្កូវបានស៊ីទៅ។
5. ម្នាលពួកប្រមឹក ចូរភ្ញាក់ឡើង ហើយយំចុះ ឱពួកអ្នកដែលធ្លាប់ផឹកស្រាទំពាំងបាយជូរអើយ ចូរទ្រហោយំចុះ ដោយនឹកស្តាយទឹកទំពាំងបាយជូរផ្អែម ដ្បិតត្រូវដាច់ពីមាត់អ្នករាល់គ្នាហើយ
6. ពីព្រោះមានជាតិ១ឡើងមកលើស្រុកអញ ជាជាតិខ្លាំងពូកែ ហើយមានច្រើនឥតគណនាវាមានធ្មេញដូចជាធ្មេញសិង្ហ មានថ្គាមជារបស់សិង្ហញី