យ៉ូហាន 18:33-37 ព្រះគម្ពីរបរិសុទ្ធ (KHOV)

33. នោះ​លោក​ពីឡាត់​ក៏​ចូល​ទៅ​ក្នុង​សាលា​ជំនុំ​វិញ រួច​ហៅ​ព្រះ‌យេស៊ូវ​មក​ដណ្តឹង​សួរ​ថា តើ​អ្នក​ជា​ស្ដេច​សាសន៍​យូដា​ឬ​អី

34. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា តើ​លោក​មាន​ប្រសាសន៍​ដូច្នេះ ដោយ​ខ្លួន​លោក ឬ​មាន​អ្នក​ណា​ជំរាប​លោក​ពី​ខ្ញុំ

35. លោក​ពីឡាត់​ឆ្លើយ​ថា តើ​ខ្ញុំ​ជា​សាសន៍​យូដា​ឬ​អី គឺ​សាសន៍​របស់​អ្នក​ឯង និង​ពួក​សង្គ្រាជ​ទេ​តើ ដែល​បញ្ជូន​អ្នក​មក​ខ្ញុំ ចុះ​អ្នក​បាន​ធ្វើ​អ្វី

36. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ៍​នេះ​ទេ បើ​សិន​ជា​នគរ​ខ្ញុំ​ត្រូវ​ខាង​លោកីយ៍​នេះ នោះ​ពួក​អ្នក​បំរើ​ខ្ញុំ គេ​នឹង​បាន​ត‌យុទ្ធ​ហើយ ដើម្បី​មិន​ឲ្យ​ត្រូវ​បញ្ជូន​ទៅ​សាសន៍​យូដា​ឡើយ តែ​ឥឡូវ​នេះ នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​ស្ថាន​នេះ​ទេ

37. លោក​ពីឡាត់​ក៏​សួរ​ទ្រង់​ថា ដូច្នេះ អ្នក​ជា​ស្តេច​មែន​ឬ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា លោក​មាន​ប្រសាសន៍​ថា ខ្ញុំ​ជា​ស្តេច នោះ​ត្រូវ​ហើយ ខ្ញុំ​បាន​កើត​មក ហើយ​ក៏​ចូល​ក្នុង​លោកីយ៍​នេះ​សំរាប់​តែ​ការ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្តី​ពិត អស់​អ្នក​ណា​ដែល​កើត​ពី​សេចក្តី​ពិត នោះ​ក៏​ឮ​សំឡេង​ខ្ញុំ

យ៉ូហាន 18