យ៉ូហាន 17:9-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ទូល‌បង្គំ​អធិស្ឋាន​ឲ្យ​គេ មិន​មែន​អធិស្ឋាន​ឲ្យ​លោកីយ៍​ទេ គឺ​ឲ្យ​អស់​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូល‌បង្គំ​វិញ ពី​ព្រោះ​គេ​ជា​របស់​ផង​ទ្រង់

10. (របស់​ទូល‌បង្គំ​ទាំង​អស់​ជា​របស់​ផង​ទ្រង់ ហើយ​របស់​ទ្រង់​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​ផង​ទូល‌បង្គំ​ដែរ) ទូល‌បង្គំ​បាន​ថ្កើង​ឡើង​ក្នុង​គេ

11. អ្នក​ទាំង​នេះ​នៅ​ក្នុង​លោកីយ៍ តែ​ទូល‌បង្គំ​មិន​នៅ​ក្នុង​លោកីយ៍​ទៀត​ទេ ទូល‌បង្គំ​នឹង​ទៅ​ឯ​ទ្រង់ ឱ​ព្រះ‌វរ‌បិតា​ដ៏​បរិសុទ្ធ​អើយ ឯ​ពួក​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូល‌បង្គំ នោះ​សូម​ទ្រង់​រក្សា​គេ​ដោយ​ព្រះ‌នាម​ទ្រង់​ផង ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​១ ដូច​ជា​យើង​ដែរ

12. កាល​ទូល‌បង្គំ​នៅ​ក្នុង​លោកីយ៍​ជា​មួយ​នឹង​គេ នោះ​ទូល‌បង្គំ​បាន​រក្សា​គេ ដោយ​ព្រះ‌នាម​ទ្រង់​ដែរ ទូល‌បង្គំ​បាន​រក្សា​ទុក​នូវ​អស់​អ្នក ដែល​ទ្រង់​ប្រទាន​មក​ទូល‌បង្គំ គ្មាន​អ្នក​ណា​មួយ​ត្រូវ​វិនាស​ឡើយ បាន​វិនាស​តែ​១​នាក់​នោះ ដែល​បាន​ដំរូវ​ឲ្យ​ត្រូវ​វិនាស​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​សំរេច​តាម​បទ​គម្ពីរ

13. ឥឡូវ​នេះ ទូល‌បង្គំ​ទៅ​ឯ​ទ្រង់ តែ​ទូល‌បង្គំ​ថ្លែង​សេចក្តី​ទាំង​នេះ នៅ​ក្នុង​លោកីយ៍ ដើម្បី​ឲ្យ​គេ​បាន​សេចក្តី​អំណរ​របស់​ទូល‌បង្គំ ឲ្យ​នៅ​ពោរ‌ពេញ​ក្នុង​ខ្លួន​គេ

យ៉ូហាន 17