យ៉ូហាន 13:24-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. ដូច្នេះ ស៊ីម៉ូន-ពេត្រុស​ក៏​ធ្វើ​គ្រឿង​សំគាល់ ឲ្យ​អ្នក​នោះ​ទូល​សួរ​ព្រះ‌យេស៊ូវ អំពី​អ្នក​ណា​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នោះ

25. អ្នក​នោះ​ក៏​ទូល​សួរ​ព្រះ‌យេស៊ូវ ទាំង​ទំរេត​លើ​ព្រះ‌ឧរា​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា

26. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា គឺ​ជា​អ្នក​ដែល​ខ្ញុំ​នឹង​ជ្រលក់​ចំណិត​នំបុ័ង​ហុច​ទៅ​ឲ្យ រួច​ទ្រង់​ជ្រលក់​នំបុ័ង​១​ចំណិត ប្រទាន​ទៅ​ឲ្យ​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​កូន​ស៊ីម៉ូន

27. ក្រោយ​ដែល​ទទួល​ចំណិត​នោះ​ហើយ នោះ​អារក្ស​សាតាំង​ក៏​ចូល​វា រួច​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​វា​ថា ការ​អ្វី​ដែល​អ្នក​គិត​ធ្វើ នោះ​ចូរ​ធ្វើ​ជា​ប្រញាប់​ទៅ​ចុះ

យ៉ូហាន 13