14. កាលព្រះយេស៊ូវរកបានកូនលា១ នោះក៏គង់លើវា តាមសេចក្តីដែលចែងទុកមកថា
15. «កុំខ្លាចអ្វី កូនស្រីស៊ីយ៉ូនអើយ
16. មុនដំបូង ពួកសិស្សទ្រង់មិនបានយល់សេចក្តីទាំងនោះទេ តែកាលព្រះយេស៊ូវបានដំកើងឡើងហើយ នោះគេនឹងឃើញថា មានសេចក្តីទាំងនោះចែងទុកពីទ្រង់ ហើយថា គេបានសំរេចការទាំងនោះថ្វាយទ្រង់ដែរ
17. រីឯហ្វូងមនុស្ស ដែលនៅជាមួយនឹងទ្រង់ គេក៏ធ្វើបន្ទាល់ពីកាលទ្រង់ហៅឡាសារចេញពីផ្នូរមក ហើយប្រោសឲ្យគាត់រស់ពីស្លាប់ឡើងវិញ
18. គឺដោយហេតុនោះ បានជាមានហ្វូងមនុស្សទៅទទួលទ្រង់ ពីព្រោះគេឮថា ទ្រង់បានធ្វើទីសំគាល់នោះ
19. ដូច្នេះ ពួកផារិស៊ីនិយាយគ្នាគេថា មើល ពួកយើងមិនឈ្នះទេ ឃើញឬទេ លោកីយ៍ទាំងស្រុងទៅតាមអ្នកនោះហើយ។
20. ក្នុងពួកអ្នកដែលឡើងទៅថ្វាយបង្គំ នៅក្នុងវេលាបុណ្យនោះ ក៏មានសាសន៍ក្រេកខ្លះដែរ
21. គេមកឯភីលីព ជាអ្នកនៅភូមិបេតសៃដា ស្រុកកាលីឡេ គេសូមគាត់ថា លោកម្ចាស់ យើងខ្ញុំចង់ឃើញព្រះយេស៊ូវ
22. ភីលីពក៏ទៅប្រាប់អនទ្រេ និងភីលីពទៅទូលដល់ព្រះយេស៊ូវ
23. តែទ្រង់មានព្រះបន្ទូលឆ្លើយថា កំណត់ដែលកូនមនុស្សត្រូវដំកើងឡើង បានមកដល់ហើយ
24. ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះក៏នៅតែ១ដដែល តែបើងាប់វិញ នោះក៏បង្កើតផលជាច្រើនឡើង
25. អ្នកណាដែលស្រឡាញ់ជីវិតខ្លួន នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលស្អប់ជីវិតខ្លួន នៅលោកីយ៍នេះវិញ នោះនឹងរក្សាជីវិតទុក ដរាបដល់អស់កល្បរៀងទៅ
26. បើអ្នកណាបំរើខ្ញុំ ត្រូវឲ្យអ្នកនោះមកតាមខ្ញុំចុះ យ៉ាងនោះ ទោះបីខ្ញុំនៅឯណាក្តី អ្នកបំរើខ្ញុំក៏នឹងនៅទីនោះដែរ បើអ្នកណាបំរើខ្ញុំ ព្រះវរបិតានឹងលើកមុខអ្នកនោះ។
27. ឥឡូវនេះ ខ្ញុំមានចិត្តតប់ប្រមល់ តើត្រូវឲ្យខ្ញុំទូលដូចម្តេច ឱព្រះវរបិតាអើយ សូមជួយសង្គ្រោះទូលបង្គំ ឲ្យរួចពីពេលនេះផង ប៉ុន្តែ គឺដោយហេតុនេះឯង បានជាទូលបង្គំមកដល់ពេលនេះ
28. ឱព្រះវរបិតាអើយ សូមដំកើងព្រះនាមទ្រង់ឡើង នោះស្រាប់តែមានឮសំឡេងពីលើមេឃថា អញបានដំកើងហើយ ក៏នឹងដំកើងឡើងទៀតដែរ
29. ដូច្នេះ បណ្តាមនុស្សដែលឈរនៅទីនោះ ហើយឮ ក៏និយាយថា ឮផ្គរលាន់ ខ្លះទៀតថា មានទេវតាទូលនឹងទ្រង់
30. តែព្រះយេស៊ូវទ្រង់ឆ្លើយថា សំឡេងនេះមិនមែនឮដោយព្រោះខ្ញុំទេ គឺដោយយល់ដល់អ្នករាល់គ្នាវិញ
31. ឥឡូវ លោកីយ៍នេះត្រូវជាប់ទោសហើយ ឥឡូវនេះ ចៅហ្វាយរបស់លោកីយ៍នេះ ក៏ត្រូវបោះចោលចេញ
32. ឯខ្ញុំ បើសិនជាខ្ញុំត្រូវលើកពីដីឡើង នោះខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ
33. ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះ ដើម្បីនឹងបង្ហាញ ពីទ្រង់ត្រូវសុគតជាបែបយ៉ាងណា