1. រីឯទីក្រុងយេរីខូរ គេបានបិទទ្វារជាប់ទាំងប្រយ័ត្ន ដោយខ្លាចពួកកូនចៅអ៊ីស្រាអែល ឥតមានអ្នកណាចេញចូលសោះឡើយ
2. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ូស្វេថា មើល អញបានប្រគល់ក្រុងយេរីខូរ ព្រមទាំងស្តេចគេ និងពួកមនុស្សខ្លាំងពូកែស្ទាត់ជំនាញទាំងប៉ុន្មាន មកក្នុងកណ្តាប់ដៃឯងហើយ
3. ដូច្នេះត្រូវឲ្យឯងរាល់គ្នា ជាពួកថ្នឹកច្បាំង ដើរជុំវិញទីក្រុងអស់៦ថ្ងៃ ក្នុង១ថ្ងៃ១ជុំ
4. ត្រូវឲ្យមានសង្ឃ៧រូប កាន់ត្រែស្នែងចៀមដើរនាំមុខហឹប រួចដល់ថ្ងៃទី៧ នោះត្រូវឲ្យដើរព័ទ្ធទីក្រុងអស់៧ជុំថែមទៀត ហើយពួកសង្ឃត្រូវផ្លុំត្រែឡើង
5. កាលណាគេផ្លុំស្នែងចៀម មានសំឡេងយ៉ាងវែង ឮដល់ឯងរាល់គ្នា នោះទាំងអស់គ្នាត្រូវស្រែកឡើង ជាសំរែកយ៉ាងខ្លាំង ដូច្នេះ កំផែងទីក្រុងនឹងរលំដួលទៅ រួចត្រូវឲ្យបណ្តាជនទាំងអស់ឡើងចំទៅមុខរៀងខ្លួន