យ៉ូស្វេ 5:6-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​អស់​៤០​ឆ្នាំ ទាល់​តែ​ពួក​គេ​គ្រប់​គ្នា គឺ​ជា​ពួក​មនុស្ស​ថ្នឹក​ច្បាំង ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​ស្លាប់​បាត់​អស់​ទៅ ពី​ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​បាន​ស្បថ​ថា មិន​ឲ្យ​គេ​ឃើញ​ស្រុក ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​គេ​ថា​នឹង​ឲ្យ​មក​យើង​រាល់​គ្នា​ឡើយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ

7. គឺ​ជា​ពួក​កូន​ចៅ​របស់​អ្នក​ទាំង​នោះ​ឯង ដែល​ទ្រង់​បាន​បង្កើត​ឡើង​ជំនួស​គេ ហើយ​យ៉ូស្វេ​បាន​កាត់​ស្បែក​ឲ្យ ដ្បិត​គេ​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ ពី​ព្រោះ​មិន​បាន​កាត់​ស្បែក​អ្នក​ណា​តាម​ផ្លូវ​សោះ

8. ដូច្នេះ កាល​គេ​បាន​កាត់​ស្បែក​ប្រុសៗ​ទាំង​អស់​រួច​ហើយ នោះ​ក៏​នៅ​នឹង​កន្លែង​គេ ក្នុង​ទី​ដំឡើង​ត្រសាល​នោះ​ដរាប​ដល់​សះ​ជា

យ៉ូស្វេ 5