យ៉ូស្វេ 3:2-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. រួច​ក្រោយ​៣​ថ្ងៃ​មក ពួក​នាយក​ក៏​ដើរ​កាត់​កណ្តាល​ទី​ដំឡើង​ត្រសាល បង្គាប់​ដល់​បណ្តា‌ជន​ថា

3. កាល​ណា​ឯង​រាល់​គ្នា​ឃើញ​ហឹប នៃ​សេចក្ដី​សញ្ញា ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​ពួក​លេវី​ដ៏​ជា​សង្ឃ​សែង​ទៅ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចេញ ពី​ទី​កន្លែង​របស់​ឯង ដើរ​ទៅ​តាម

4. តែ​ត្រូវ​ដើរ​ឃ្លាត​ពី​ហឹប​នោះ ចំនួន​ប្រហែល​ជា​២​ពាន់​ហត្ថ កុំ​ឲ្យ​ចូល​ទៅ​ជិត​ឡើយ ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់​ផ្លូវ ដែល​ត្រូវ​ដើរ ដ្បិត​តាំង​តែ​ពី​មុន​មក ឯង​រាល់​គ្នា​មិន​ដែល​ដើរ​តាម​ផ្លូវ​នេះ​ទេ

5. យ៉ូស្វេ​ក៏​ប្រាប់​បណ្តា‌ជន​ថា ចូរ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ចុះ ពី​ព្រោះ​ថ្ងៃ​ស្អែក ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ការ​អស្ចារ្យ​នៅ​ក្នុង​ពួក​ឯង

6. រួច​លោក​ប្រាប់​ដល់​ពួក​សង្ឃ​ថា ចូរ​លើក​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​នាំ​ទៅ​ឯ​មុខ​បណ្តា‌ជន​ទៅ នោះ​គេ​ក៏​លើក​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​សែង​នាំ​មុខ​បណ្តា‌ជន​ទៅ។

យ៉ូស្វេ 3