យ៉ូស្វេ 24:25-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

25. ដូច្នេះ​លោក​ក៏​តាំង​សេចក្ដី​សញ្ញា​នឹង​គេ​នៅ​ថ្ងៃ​នោះ ហើយ​ដាក់​ច្បាប់ និង​បញ្ញត្ត​ឲ្យ​គេ នៅ​ត្រង់​ស៊ីគែម

26. យ៉ូស្វេ​ក៏​កត់​អស់​ទាំង​ពាក្យ​ទាំង​នេះ​ចុះ​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ផង​ព្រះ រួច​យក​ថ្ម​យ៉ាង​ធំ​មក​បញ្ឈរ​នៅ​ទី​នោះ ត្រង់​ក្រោម​ដើម​ម៉ៃសាក់​ដែល​នៅ​ជិត​ទី​បរិសុទ្ធ​ផង​ព្រះ‌យេហូវ៉ា

27. ដោយ​ប្រាប់​គេ​ថា មើល ថ្ម​នេះ​នឹង​បាន​ជា​ទី​បន្ទាល់​ទាស់​នឹង​យើង​រាល់​គ្នា ដ្បិត​ថ្ម​នេះ បាន​ឮ​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​យើង​រាល់​គ្នា ដូច្នេះ​ត្រូវ​ទុក​ជា​ទី​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា ក្រែង​ធ្វើ​ជា​មិន​ស្គាល់​ព្រះ​នៃ​ឯង​វិញ

28. នោះ​យ៉ូស្វេ​ក៏​ឲ្យ​បណ្តា‌ជន​ទាំង​អស់​គ្នា ត្រឡប់​ទៅ​ឯ​ស្រុក ជា​មរដក​របស់​គេ​រៀង​ខ្លួន​ទៅ។

យ៉ូស្វេ 24