9. ដូច្នេះពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ ក៏ចេញចាកពីពួកកូនចៅអ៊ីស្រាអែល ដែលនៅត្រង់ស៊ីឡូរក្នុងស្រុកកាណាន វិលទៅឯស្រុកកាឡាត គឺដល់ស្រុកដែលជាកេរអាកររបស់គេវិញ ជាស្រុកដែលបានទទួលយកតាមបង្គាប់ព្រះយេហូវ៉ាដោយសារលោកម៉ូសេ។
10. កាលគេបានទៅដល់ក្រវល់ស្រុកជិតទន្លេយ័រដាន់ ក្នុងស្រុកកាណាន នោះពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ ក៏ស្អាងអាសនា១ទៅជិតទន្លេយ័រដាន់ ជាអាសនាមានភាពយ៉ាងធំ
11. ឯពួកកូនចៅអ៊ីស្រាអែលគេឮនិយាយថា ន៏ ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ បានស្អាងអាសនា១ នៅចុងស្រុកកាណាន ក្នុងក្រវល់ស្រុកជិតទន្លេយ័រដាន់ ខាងពួកអ៊ីស្រាអែលយើងនេះហើយ
12. កាលពួកកូនចៅអ៊ីស្រាអែលបានឮដូច្នោះ នោះពួកជំនុំទាំងអស់ក៏ប្រជុំគ្នានៅត្រង់ស៊ីឡូរ ដើម្បីនឹងឡើងទៅទាស់នឹងគេ។
13. ពួកកូនចៅអ៊ីស្រាអែលក៏ចាត់ភីនេហាស ជាកូនអេលាសារដ៏ជាសង្ឃ ទៅឯពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងនៅស្រុកកាឡាត