6. យ៉ូស្វេក៏ឲ្យពរដល់គេ ហើយឲ្យគេចេញទៅ រួចគេក៏ត្រឡប់ទៅឯលំនៅរបស់គេវិញ។
7. រីឯពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ លោកម៉ូសេបានចែកមរដកឲ្យ នៅខាងស្រុកបាសាន តែ១ចំហៀងទៀត យ៉ូស្វេបានចែកឲ្យជាមួយនឹងបងប្អូនគេ នៅត្រើយទន្លេយ័រដាន់ខាងលិចវិញ មួយទៀតកាលយ៉ូស្វេបានបើកឲ្យគេត្រឡប់ទៅឯលំនៅគេវិញ នោះក៏ឲ្យពរ ដោយពាក្យថា
8. សូមឲ្យឯងរាល់គ្នាបានវិលទៅឯលំនៅឯងចុះ ដោយនាំយករបស់ទ្រព្យជាច្រើន និងហ្វូងសត្វយ៉ាងសន្ធឹក ព្រមទាំងប្រាក់ មាស លង្ហិន ដែក និងសំលៀកបំពាក់ជាច្រើនផង ចូរចែករបឹបរបស់ពួកខ្មាំងសត្រូវ ដល់ពួកបងប្អូនឯងចុះ
9. ដូច្នេះពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ ក៏ចេញចាកពីពួកកូនចៅអ៊ីស្រាអែល ដែលនៅត្រង់ស៊ីឡូរក្នុងស្រុកកាណាន វិលទៅឯស្រុកកាឡាត គឺដល់ស្រុកដែលជាកេរអាកររបស់គេវិញ ជាស្រុកដែលបានទទួលយកតាមបង្គាប់ព្រះយេហូវ៉ាដោយសារលោកម៉ូសេ។
10. កាលគេបានទៅដល់ក្រវល់ស្រុកជិតទន្លេយ័រដាន់ ក្នុងស្រុកកាណាន នោះពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ ក៏ស្អាងអាសនា១ទៅជិតទន្លេយ័រដាន់ ជាអាសនាមានភាពយ៉ាងធំ
11. ឯពួកកូនចៅអ៊ីស្រាអែលគេឮនិយាយថា ន៏ ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ បានស្អាងអាសនា១ នៅចុងស្រុកកាណាន ក្នុងក្រវល់ស្រុកជិតទន្លេយ័រដាន់ ខាងពួកអ៊ីស្រាអែលយើងនេះហើយ
12. កាលពួកកូនចៅអ៊ីស្រាអែលបានឮដូច្នោះ នោះពួកជំនុំទាំងអស់ក៏ប្រជុំគ្នានៅត្រង់ស៊ីឡូរ ដើម្បីនឹងឡើងទៅទាស់នឹងគេ។
13. ពួកកូនចៅអ៊ីស្រាអែលក៏ចាត់ភីនេហាស ជាកូនអេលាសារដ៏ជាសង្ឃ ទៅឯពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងនៅស្រុកកាឡាត