30. កាលភីនេហាសដ៏ជាសង្ឃ ហើយនឹងពួកអ្នកដែលជាកំពូលលើពួកជំនុំ គឺជាពួកមេលើសាសន៍អ៊ីស្រាអែលទាំងពាន់ ដែលនៅជាមួយនឹងលោក បានឮពាក្យរបស់ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពួកកូនចៅម៉ាន៉ាសេ នោះក៏បានពេញចិត្តណាស់
31. រួចភីនេហាសជាកូនអេលាសារដ៏ជាសង្ឃ លោកមានប្រសាសន៍ទៅពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពួកកូនចៅម៉ាន៉ាសេថា នៅថ្ងៃនេះយើងដឹងថា ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងយើងរាល់គ្នា ពីព្រោះឯងរាល់គ្នាមិនបានប្រព្រឹត្តការរំលងទាស់នឹងព្រះយេហូវ៉ាដូច្នេះទេ ឯងរាល់គ្នាបានជួយពួកកូនចៅអ៊ីស្រាអែល ឲ្យរួចពីព្រះហស្តនៃព្រះយេហូវ៉ាវិញ
32. ដូច្នេះភីនេហាស ជាកូនអេលាសារ ដ៏ជាសង្ឃ និងពួកអ្នកទាំងប៉ុន្មាន ដែលជាកំពូលនោះ គេចេញចាកពីពួកកូនចៅរូបេន និងកូនចៅកាឌ់ នៅស្រុកកាឡាត ក៏វិលត្រឡប់ទៅឯស្រុកកាណាន ដល់ពួកកូនចៅអ៊ីស្រាអែលវិញទៅ ព្រមទាំងនាំដំណឹងនោះមកប្រាប់គេដែរ
33. សេចក្ដីនោះបានពេញចិត្ត ដល់ពួកកូនចៅអ៊ីស្រាអែល ហើយគេក៏សរសើរដំកើងដល់ព្រះ រួចក៏លែងគិតពីការឡើងទៅច្បាំង ដើម្បីនឹងបំផ្លាញស្រុកដែលពួកកូនចៅរូបេន និងកូនចៅកាឌ់នៅនោះតទៅទៀត