7. ឯពួកកូនចៅម្រ៉ារីតាមគ្រួគេ នោះចាប់ឆ្នោតត្រូវទីក្រុង១២ក្នុងពូជអំបូររូបេន កាឌ់ និងសាប់យូល៉ូន
8. ពួកកូនចៅអ៊ីស្រាអែលបានចែកទីក្រុងទាំងនោះ ព្រមទាំងដីនៅជុំវិញ ឲ្យដល់ពួកលេវី ដោយចាប់ឆ្នោត ដូចជាព្រះយេហូវ៉ាបានបង្គាប់មកដោយសារលោកម៉ូសេ។
9. ក្នុងពូជអំបូរពួកកូនចៅយូដា និងស៊ីម្មាន នោះគេបានឲ្យទីក្រុងទាំងនេះ ដូចជាមានឈ្មោះនៅក្រោមនេះស្រាប់
10. គឺសំរាប់ពួកគ្រួកេហាត់ជាកូនអើរ៉ុន ក្នុងពួកកូនចៅលេវី ដ្បិតគេចាប់ឆ្នោតបានលេខ១
11. គេឲ្យក្រុងគារយ៉ាត់-អើបាដល់ពួកនោះ (ឯអើបា នោះជាឪពុកអ័ណាក់) គឺជាក្រុងហេប្រុន ក្នុងស្រុកភ្នំរបស់យូដា ព្រមទាំងដីនៅជុំវិញផង
12. តែស្រុកចំការ និងភូមិទាំងប៉ុន្មាននៅជុំវិញទីក្រុង គេបានឲ្យដល់កាលែប ជាកូនយេភូនេទុកជាកេរអាករវិញ
13. ដូច្នេះគេបានឲ្យក្រុងហេប្រុននេះ និងដីនៅជុំវិញ ដល់ពួកកូនចៅអើរ៉ុនដ៏ជាសង្ឃ ទុកជាទីក្រុងពំនាក់ សំរាប់អ្នកណាដែលសំឡាប់គេ ព្រមទាំងក្រុងលិបណា និងដីនៅជុំវិញ
14. យ៉ាទារ និងដីនៅជុំវិញ អែសធេម៉ូរ និងដីនៅជុំវិញ
15. ហូឡូន និងដីនៅជុំវិញ ដេបៀរ និងដីនៅជុំវិញ
16. អាយីន និងដីនៅជុំវិញ យូថា និងដីនៅជុំវិញ បេត-សេមែស និងដីនៅជុំវិញ គឺអស់ទីក្រុង៩ ក្នុងពូជអំបូរទាំង២នេះ
17. ក្នុងពូជអំបូរបេនយ៉ាមីន ក៏ឲ្យក្រុងគីបៀន និងដីនៅជុំវិញ គេបា និងដីនៅជុំវិញ